ពិភាក្សាលើការប្រមូលផ្តុំក្រុមជម្រើសជាតិ ត្រៀមស៊ីហ្គេម ដើម្បីបង្ការជំងឺកូវីដ-១៩

ការប្រមូលផ្តុំហ្វឹកហាត់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាកំពុងតែពិភាក្សា ដើម្បីត្រៀមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ដោយសារការប្រមូលផ្តុំនេះ ត្រូវការពារពីជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពុងតែរីករាលដាលខ្លាំងនៅឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថា ថ្មីៗនេះតំណាងក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិជាតិអូឡាំពិកកម្ពុជា ក៏ដូចជាមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា អគ្គនាយកដ្ឋានកីឡា បានលើកឡើងនូវភាពចាំបាច់នានា ដើម្បីប្រមូលធាតុចូលក្នុងការរៀបចំការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំ ប៉ុន្តែត្រូវតែបន្តអនុវត្តន៍វិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តមអគ្គលេខាធិការ ក៏បានជម្រាបជូនពីពិធីបើក-បិទស៊ីហ្គេម នៅវៀតណាម ដោយប្រារព្ធធ្វើពិធីបើកជាផ្លូវការនាថ្ងៃទី២១ ខែវិច្ឆិកា និងបិទនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើក្រុមជម្រើសជាតិកម្ពុជាចាប់ផ្តើមប្រមូលផ្តុំនាខែមេសា នោះយើងមានពេលប្រមាណ៨ខែ ហើយប្រសិនបើប្រមូលផ្តុំយឺតជាងនេះ ការហ្វឹកហាត់បង្កើនគុណផលកីឡានឹងមានពេលវេលាកាន់តែខ្លី។ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលជាប្រធានដឹកនាំអង្គប្រជុំលើកិច្ចពិភាក្សានេះ បានឱ្យពិនិត្យមើលលទ្ធភាពនៃការប្រមូលផ្តុំនេះជាផ្នែកៗ ឬយ៉ាងណា ដើម្បីធ្វើរបាយការណ៍ជាក់លាក់មួយដាក់ជូនសម្រេចជាគោលការណ៍ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា ចាប់ពីខែឧសភា តទៅគេចាប់ផ្តើមចុះឈ្មោះចូលរួមប្រកួតស៊ីហ្គេម នៅវៀតណាម ហើយបញ្ចប់ការចុះឈ្មោះនៅខែសីហា ខណៈម្ចាស់ផ្ទះ វៀតណាមប្តេជ្ញាចិត្តខ្ពស់ធ្វើយ៉ាងណារៀបចំការប្រកួតស៊ីហ្គេម ឱ្យបាននៅចុងឆ្នាំនេះតាមការគ្រោងទុក។ ទោះយ៉ាងនេះ ឆន្ទៈនៃការប្រមូលផ្តុំក្រុមជម្រើសជាតិនេះ គឺធ្វើឱ្យបានឆាប់ៗនាពេលខាងមុខ ប៉ុន្តែយើងក៏ត្រូវគិតគូរអំពីវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនផងដែរ នូវស្ថានភាព ដែលមិនទាន់សម្រេចពីការប្រមូលផ្តុំនេះ ឯកឧត្តមសូមស្នើដោយទទូច និងលើកទឹកចិត្តឱ្យកីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់ ដែលកំពុងបន្តការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួននោះ គប្បីយកចិត្តទុកដាក់ហ្វឹកហាត់ឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ និងតាមការកំណត់តាមកម្មវិធីហ្វឹកហាត់ដែលគ្រូបង្វឹករបស់ខ្លួនដាក់ជូន.

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកសម្រាប់ការហ្វឹកហាត់ក្រៅប្រទេសវិញ គឺគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កំពុងធ្វើកិច្ចការរួមគ្នាជាមួយអគ្គនាយក   ដ្ឋានកីឡា ដើម្បីរៀបចំក្រុមជម្រើសជាតិចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន ត្រៀមស៊ីហ្គេមនៅប្រទេសវៀតណាមនេះ ក៏ដូចជាត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។ នេះជាការលើកឡើងបន្ថែមពីឯកឧត្តមអគ្គលេខាធិការ NOCC។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT