កម្ពុជា ឡើងជួប មីយ៉ាន់ម៉ា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន U21 ស្តេចព្រុយណេ

ក្រោយពីយកឈ្នះក្រុមសិង្ហបុរី ក្នុងប្រកួតបិទពូល B ១ ទល់នឹង ០ កាលពីរាត្រីថ្ងៃច័ន្ទម្សិលមិញនេះ មានន័យថា ក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់កម្ពុជា មានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Hassanal Bolkiah Trophy 2018 ក្នុងនាមជាក្រុមចំណាត់ថ្នាក់ទីពីរ ។

តាមរូបមន្ត ពួកគេនឹងត្រូវជួបក្រុមយុវជនរបស់មីយ៉ាន់ម៉ា ដែលជាក្រុមលេខមួយ ក្នុងពូល A គ្រាដែលក្រុមសិង្ហបុរី ត្រូវជួបជាមួយទីម័រខាងកើត ។ ឆ្លងកាត់ការប្រកួតទាំងពីរប្រកួតក្នុងពូល B កន្លងមក កម្ពុជា ប្រកួតចាញ់ មួយ និង និង ឈ្នះ មួយ ពោលគឺចាញ់ ឡាវ ១-២ និង ឈ្នះ សិង្ហបុរី កាលពីយប់មិញនេះ ដោយក្នុងនោះ គ្រាប់បាល់ដែលរកបាន សុទ្ធតែកើតចេញពីការបំប៉ោងសំណាញ់ទីរបស់កីឡាករ សុះ ស៊ូហាណា ។

សូមបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងចាប់ធ្វើឡើងនៅថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ៧:១៥ នាទីយប់ (ម៉ោងកម្ពុជា) ។ ប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកគឺ $15,200 សម្រាប់ក្រុមជើងឯក និង $7,600 សម្រាប់ក្រុមរងជើងឯក ខណៈក្រុមលេខ៣ និងទទួលបាន $5,000 ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT