ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានយកឈ្នះលើក្រុមលីទុយអានី ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតជម្រុះ World Cup 2022 នៅយប់មិញនេះ។
អ៊ីទាលី មានកំណត់ត្រាល្អមែនទែនសម្រាប់ការប្រកួតជម្រុះ World Cup 2022 នេះ។ ដោយយប់មិញ ពួកគេបានយកឈ្នះលើក្រុមលីទុយអានីក្នុងលទ្ធផល ២-០ ទៀតហើយ ដែលជាការប្រកួតលើកទី៣ក្នុងពូល C ។ ខណៈដែល២ប្រកួតកន្លងមកក្រុមមួយនេះក៏ធ្វើបានល្អខ្លាំងណាស់ដែរ ដោយឈ្នះទាំង២ប្រកួតក្នុងលទ្ធផល ២-០ ដូចគ្នាទាំងអស់តែម្ដង។
២ប្រកួតកន្លងមកគឺ អ៊ីតាលីឈ្នះអៀរឡង់ខាងជើង ២-០ បន្ដឈ្នះលើក្រុមបុលការី ២-០ និងចុងក្រោយនៅយប់មិញនេះឈ្នះលើក្រុមលីទុយអានីក្នុងលទ្ធផល ២-០ ទៀត។ ពេលនេះក្រុមអ៊ីតាលី មានកំណត់ត្រាឈ្នះ១០០%តែម្ដងឆ្លងកាត់៣ប្រកួតមកនេះ៕ប្រភព Dailymail