អាជ្ញាកណ្ដាល ដួល​សន្លប់​លើ​ទីលាន ក្រោយ​វិល​មុខ​មិន​ស្រួល​ខ្លួន​

​អាជ្ញាកណ្ដាល ​Charles Bulu ​បាន​ដួល​សន្លប់​លើ​ទីលាន ​ក្នុង​ការ​ប្រកួត​រវាង​ក្រុម​កូឌឺវ័រ ប៉ះ​​អេត្យូពី ​នៃ​ពាន​រង្វាន់ ​Africa Cup of Nations ​។



​ការ​ប្រកួត​នេះ​ដែរ​លោក Bulu ​បាន​ដឹក​នាំ​ការ​ប្រកួត​ដល់​នាទី​៨០។ ​ដោយ​ឈាន​ដល់​នាទី​នេះ ​លោក​មាន​អាការៈ​មិន​ស្រួល​ខ្លួន​នោះ​ទេ ​ដោយ​រត់​លែង​រូច​ទៅ​ហើយ។ ​ក្រោយ​ពី​ឃើញ​ដូច្នេះ​កីឡាករ​ក៏​បាន​រត់​មក​ជួយ​សម្រួល ​មុន​ពេល​លោក​បាត់​ស្មារតី​ដួល​ទៅ​លើ​ដី​តែ​ម្ដង។ ​ក្រុម​គ្រូ​ពេទ្យ​ឃើញ​ដូច្នេះ​ក៏​បាន​ចូល​មក​សែង​អាជ្ញាកណ្ដាល​រូប​នេះ​ចេញ ដើម្បី​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ។



នៅ​សល់​១០​នាទី​ចុង​ក្រោយ​នៃ​ការ​ប្រកួត ​អាជ្ញាកណ្ដាល​ទី​៤​លើ​ទីលាន​ក៏​មិន​អាច​ចួល​ដឹក​នាំ​ការ​ប្រកួត​បាន​ដែរ ដោយសារ​តែ​លោក​សញ្ជាតិ​កូឌីវ័រ។ ដូច្នេះ​ត្រូវ​យក​ជំនួយ​ការ​អាជ្ញាកណ្ដាល​ម្នាក់​ទៀត​សញ្ជាតិ​កេនយ៉ា ​មក​ដឹក​នាំ​ក្រុម​បន្ដ។ ​ចប់​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ គឺ​កូឌីវ័រ ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ​៣-១៕ប្រភព Dailymail





ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT