មិន​ធម្មតា​ទេ ​ហុល្លង់​លត់​ក្រុម​ខ្សោយ​ហ្គីបាលតា ​៧-០ ​

​​ក្រុម​ហុល្លង់​បាន​យក​ឈ្នះ​លើ​ក្រុម​ហ្គីបាលតា​ក្នុង​លទ្ធផល ៧-០ សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup 2022 ​កាល​ពី​យប់មិញ​នេះ​។

ក្រុម​ហុល្លង់ ​ធ្វើ​បាន​ល្អ​ណាស់​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម​ហ្គីបាលតា​នៅ​យប់មិញ។ ​ពួកគេ​បិទ​មិន​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​ហ្គីបាលតា​អាច​ស៊ុត​ចូល​ពួកគេ​បាន​ឡើយ ផ្ទុយ​ទៅ​វិញ​សម្រុក​រហូត​ដល់​បាន​៧​គ្រាប់​ឯ​ណោះ។ ​ដោយ​៧​គ្រាប់​រក​បាន​នៅ​យប់មិញ​នេះ​កើត​ឡើង​ដោយ Steven Berghuis, Luuk de Jong, Wijnaldum, Donyell Malen, Van de Beek រក​បាន​ម្នាក់​មួយ​គ្រាប់ ​និង Depay ​រក​បាន​២​គ្រាប់​ម្នាក់​ឯង។

ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ ​ក្រុម​ហុល្លង់​ទទួល​បាន​៦​ពិន្ទុ​ហើយ​ឆ្លង​កាត់​៣​ប្រកួត​កន្លង​មក​នេះ។ ​ដោយ​ប្រកួត​ដែល​ពួកគេ​ចាញ់​នោះ​គឺ​ចាញ់​ក្រុម​ទួរគី​ក្នុង​លទ្ធផល ៤-២៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT