Chelsea ​​ច្រាន​ចោល ដំណឹង​ថា​ម្ចាស់​ក្លឹប​ចង់​លក់ ​តម្លៃ​២​ពាន់​លាន​ផោន

ក្លឹប Chelsea ​បាន​ច្រាន​ចោល​ដំណឹង​កាល​ពី​ម្សិលមិញ​ថា ​ម្ចាស់​ក្លឹប​លោក Roman Abramovich ​ចង់​លក់​ក្លឹប​តោ​ខៀវ​ក្នុង​តម្លៃ​២​ពាន់​លាន​ផោន។

ផ្ទុយ​ទៅ​វិញ ពួកគេ​បាន​បង្ហាញ​គម្រោង​ថ្មី​មួយ​ទៀត ​ដែល​លោក Roman ​កំពុង​ពិចារណា​គឺ​ការ​កែកុន​កីឡដ្ឋាន ​ដោយ​អាច​ប្រើ​លុយ​ប្រមាណ​៥០០​លាន​ផោន​ឯណោះ។ ការ​កែកុន​នេះ គឺ​នឹង​ធ្វើ​ឱ្យ​កីឡដ្ឋាន​របស់ Chelsea ​ទំនើប ​និង​អាច​ផ្ទុក​អ្នក​គាំទ្រ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ទៅ​ថ្ងៃ​មុខ។ ខណៈ​ដែល​រឿង​ប្រធាន​ក្លឹប​ចង់​លក់​នោះ ​គឺ​មិន​ពិត​នោះ​ទេ។ Chelsea ​បាន​ប្រកាស​ដូច្នេះ ​ក្រោយ​ពី​ម្សិលមិញ​នេះ ​មាន​ដំណឹង​មក​ថា​លោក Roman ​ចង់​លក់​ក្លឹប។

សូម​បញ្ជាក់​ថា ​លោក Roman ​ទិញ​ក្លឹប Chelsea ​កាល​ពី​ឆ្នាំ​២០០៣ ​ក្នុង​តម្លៃ​១៤០​លាន​ផោន។ រយៈ​ពេល​ជាង​១០​ឆ្នាំ​នេះ ​លោក​បាន​ចំណាយ​ប្រាក់ ​និង​អភិវឌ្ឍ​ក្លឹប​អង់គ្លេស​នេះ​ឱ្យ​ខ្លាំង ​និង​ល្បី​មែនទែន។ ក្រោម​ការ​កាន់កាប់​របស់​លោក Roman ​ក្លឹប Chelsea ​បាន​លើក​ពាន English Premier League ​បាន​៥​ដង ​លើក​ពាន Champions League ​បាន​១​ដង ​លើក​ពាន FA Cup ​បាន​៥​ដង ​League Cup ​៣​ដង ​និង Europa League ​១​ដង៕ប្រភព៖​ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT