ក្រុមយុវជនរបស់ Barcelona បានបង្ហាញកាយវិការជាអ្នកកីឡាពិតៗ ទៅលើដៃគូប្រកួតរបស់ខ្លួន នាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Junior Soccer World Challenge។
ពានរង្វាន់យុវជនខាងលើនេះ ធ្វើឡើងនៅប្រទេសជប៉ុន ដោយក្រុមយុវជនរបស់ Barcelona ជាអ្នកលើកពាន ក្រោយយកឈ្នះក្រុមយុវជន Arsenal ក្នុងលទ្ធផល ៣-១។ ដោយឡែកនៅវគ្គ៨ក្រុមចុងក្រោយ ពួកគេលេងទល់ក្រុម FC Persimmon នោះ គឺជាពេលដែលគេចាប់អារម្មណ៍ខ្លាំងជាងគេ។ ក្រុមFC Persimmon លេងចាញ់ ហើយកីឡាករទាំងអស់យំគ្រប់គ្នា ជាមួយលទ្ធផលបរាជ័យនេះ។
យ៉ាងណាមិញ ពេលឃើញដៃគូចាញ់ដូច្នេះ ក្រុមយុវជន Barcelona ទាំងអស់ ចេញទៅលួងលោម នឹងពន្យល់ខាងដៃគូប្រកួតរបស់គេ ថាកីឡាតែងមានឈ្នះ មានចាញ់ សំខាន់ត្រូវតាំងឱ្យបាន។
នេះមិនមែនជាលើកទី១ទេ ដែលក្រុមយុវជន Barcelona ធ្វើរឿងដូចខាងលើនេះ។
ពួកគេតែងតែបង្ហាញការគោរពស្រលាញ់ដៃគូជានិច្ច នៅពេលលេងឈ្នះ ជាពិសេសគឺក្រុមដែលខ្សោយជាងពួកគេខ្លាំង៕ប្រភព៖ DailyMail