អ្នក​ជិត​ខាង​ម្នាក់​ទម្លាយ​រឿង​ជីវិត​ក្រៅ​សង្វៀន​របស Demetrious Johnson

ពិភពលោកបាន​ស្គាល់​ច្បាស់​ហើយ​ Demetrious “Mighty Mouse” Johnson ជា​ជើង​ខ្លាំង​គ្រប់​សម័យ​កាលក្នុង​ប្រភេទ​ទម្ងន់ flyweight ប៉ុន្តែ​អ្នក​ជិត​ខាង​ឈ្មោះ Chris Gorham ដឹង​ថា កីឡាករ​ម្នាក់​នេះ​ជាបុរស​ពិតប្រាកដ​ដែល​ស្ថិត​នៅ​ពីក្រោយជីវិត​​តារា​ប្រដាល់​​ល្បី​ទូទាំង​ពិភព​លោក។

Johnson ដែល​ត្រូវ​ប្រកួត​ជា​មួយ Adriano “Mikinho” Moraes ដើម្បីដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក ONE Flyweight នៅ​ព្រឹត្តិការណ៍ “ONE on TNT I” ថ្ងៃ​ពុធ ទី​៧ ខែ​មេសា​ខាង​មុខ​នេះ​ មិន​បាន​យក​អ្នក​ផ្ទះ​ជា​អ្នក​គាំទ្រ​របស់​ខ្លួន​ទេ។ ផ្ទុយ​ទៅ​វិញ​ ​គាត់​បាន​ផ្តោត​យក​ចិត្ត​ទុក​ធ្វើ​ជា​ឪពុក​ដ៏​ល្អ ប្តី​ដ៏​អស្ចារ្យ និង​ជា​មិត្តភក្តិ​ដ៏​ល្អ។

Gorham បាន​និយាយ​ថា ៖«​គាត់ជា​បុរស​ពិត​ប្រាកដ ហើយ​គាត់​មិន​មាន​អារម្មណ៍​ខ្លួន​ឯង​ជា​បុគ្គល​ល្បី​នោះ​ទេ។ អ្នក​​នឹង​មិន​ដឹង​ពី​គាត់​ឡើយ។ គាត់​មិន​គិត​ថា គាត់​ជា​មនុស្ស​ល្អ​អស្ចារ្យ​ជាង​អ្នក​ដទៃ ឬ​ខ្ញុំ​ទេ។ គាត់​នគឺ​ជា​បុរស​ម្នាក់​ដែល​យក​ចិត្ត​ដាក់​ចំពោះ​គ្រួសារ ព្យាយាមខ្វល់​ខ្វាយ​ពីគ្រួសារ​ជាង​ខ្លួន​​ឯង»។

 

បុរស​មក​ពី​រដ្ឋ Michigan បាន​ផ្លាស់​ទៅ​រក​នៅ​ជិត Johnson រយៈ​ពេល​៦​ឆ្នាំ​ហើយ និង​​ជា​​​អ្នក​​ចូល​ចិត្ត​កីឡា​ម្នាក់​ តែ​គាត់​មិន​ដឹង​ថា នៅ​ក្បែរ​​ផ្ទះ​មាន​កំពូល​កីឡាករ​ប្រដាល់​ម្នាក់លើ​លោក​ទេ។

Gorham បាន​និយាយ​ថា ៖«មាន​អ្នក​ដទៃ​បាន​និយាយ​ប្រាប់​ថា ហេ! លោកមិន​ដឹងថា អ្នក​ជិ​ត​ខាង​ជា​នរណា​ទេ? ពេល​នោះខ្ញុំ​មិន​ទាន់​ចាប់​អារម្មណ៍​ចិត្ត​កិឡា​គុន​ចម្រុះ​ទេ  ដូច្នេះ​ខ្ញុំ​គិត​ថា ប្រហែល​ជាអ្នក​លេង Seattle Seahawk ឬ Mariners ណា​ម្នាក់ ដូច្នេះ​គាត់បាន​បង្អាប់​ខ្ញុំ ហើយ​ក៏​និយាយ​ថា ‘Mighty Mouse!’ ខ្ញុំ​ក៏​និយាយ​ថា អត់​ដឹង​ទេ នរណា»។

«គាត់​ថា គឺ ‘Demetrious Johnson!’ តែ​ខ្ញុំ​មិន​ដឹង​ថា គាត់​ជា​នរណា​ទេ អត់​ស្គាល់គាត់​សោះ។ ខ្ញុំ​បាន​ឃើញ​គាត់ ហើយ​មើល​ទៅ​គាត់​ជា​មនុស្ស​ធម្មតា»។

ជា​អ្នក​ជិត​ខាង​ម្នាក់ Gorham បាន​ឃើញ​ជើង​ឯក​គុន​ចម្រុះ​ពិភព​លោក​១២​សម័យ​កាល​កាត់​ស្មៅ ថែទាំ​​ផ្កាដូច​អ្នក​ផង​ទាំង​ពួង​​ដែរ ហើយ​លេង​សើច​ជា​មួយ​កូន​យ៉ាង​សប្បាយ​រីក​រាយ​សាមញ្ញ។

Gorham និយាយ​ថា ៖«អ្នក​ដឹង​ពី​របៀប​ដែល​កើត​ឡើង​នៅ​ពេលចេញ​ទៅ​ទី​នោះ។ យើង​ទាំង​អស់​គ្នា​​ជជែក​លេង ហើយ​ដឹង​ថា យើង​ទាំង​ពីរ​ចូល​ចិត្ត​ហ្គេម​ដូច​គ្នា។ ដូច្នេះ​ឥឡូវ​នេះ យើង​លេង​ហ្គេម​គ្រប់​ពេល។ កូនៗ និង​គ្រួសារ​របស់​យើង​ធំ​ធាត់​ជា​មួយ​គ្នា ដូច្នេះ​ពួក​គេពិត​ជា​ស្រឡាញ់​រាប់​អាន​គ្នា​ណាស់។ ខ្ញុំ​ប្រៀប​ដូច​ជា​ឪពុក​មា​របស់​កូន​គាត់​ម្នាក់ ហើយ​គាត់​ដូច​ជា​ប្អូន​ប្រុស​ខ្ញុំ»។

ការ​មាន​ចំណង់​ចំណូល​លេង​ហ្គេម​ដូច​គ្នា​បាន​ផ្តល់​ឲ្យ​ Gorham និង Johnson មាន​ទំនាក់​ជា​ពិសេស។ ក្នុង​នាម​ជា​ឪពុក​ដែល​រវល់​​ដូច​គ្នា ពួក​គេ​បាន​យក​ចិត្ត​ទុក​ដាក់ និង​ចំណាយ​លើ​កូន។

“Mighty Mouse” តែង​តែនិយាយ​ថា ជោគជ័យ​របស់​​គាត់ដ៏​អស្ចារ្យ​បាន​កើត​ចេញ​ពីការ​ខិត​ខំ​ប្រឹង​ប្រែង ជាងទេព​កោសល្យ​​ពី​ធម្មជាតិ ហើយ Gorham ក៏​យល់ស្រប​ដែរ។

Gorham បាន​និយាយ​ថា ៖«ខ្ញំ​គិត​ថា អ្វី​ដែល​ជំរុញ​ទឹក​ចិត្ត [DJ]បំផុត​គឺ​ស្មារតី​ជា​មនុស្ស​ខំ​ប្រឹង​ប្រែង និង​បង្ហាញវា​ចេញ​មក។ ហេ! បើ​យើង​ខំ​ប្រឹង​លើ​អ្វី​មួយ យើង​នឹង​ទទួល​បាន​លទ្ធផល»។ 

«ជាក់​ស្តែង គាត់​មាន​គ្រួសារ​របស់​គាត់​ឥឡូវ​នេះ ដូច្នេះ​ច្បាស់​ណាស់​ថា គ្រួសារ​ជា​កម្លាំង​ជំរុញ​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​មួយ។ គាត់​បាន​ចាប់​ផ្តើម​ពី​ដំបូង​ដោយ​ដៃ​ទទេ​ស្អាត ហើយ​ទទួល​បាន​នូវ​អ្វី​ដែល​គាត់​មាន​ឥឡូវ​នេះ ដូច្នេះ​ខ្ញុំ​គិត​ថា គាត់​ដឹង​ពី​ជើង​មេឃ​មាន​ដែន​កំណត់​លើ​អ្វី​មួយ​ដែល​គាត់​អាច​ធ្វើ​បាន»។

«​គាត់​មិន​ដែល​​រីក​រាយ​ទេ គាត់​មិន​ដែល​គ្រប់​គ្រាន់​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំងទេ។ គាត់មិន​ត្រឹម​តែ​ជា​មនុស្ស​ឥត​ខ្ចោះ​ម្នាក់​នៅ​ក្នុង​កីឡា​ទេ តែ​គាត់​ជា​មនុស្ស​អស្ចារ្យ​សម្រាប់​គ្រួសារ និង​អ្នក​ជិត​ខាង។ គ្រប់​ថាមពល និង​ការ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​របស់​គាត់​​គឺ​ជា​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ។ គាត់​មិន​ដែល​ឈប់សម្រាក​ទេ ហើយ​គាត់​ក៏​មិន​ដែល​​ធ្វើ​អ្វី​ដោយ​ផ្លូវ​កាត់​ទេ»។

ដូច​មនុស្ស​រាប់​លាន​នាក់​ជុំ​វិញ​ពិភព​លោក​ដែរ Gorham មាន​កម្លាំង​ចិត្តតស៊ូ​ដោយ​មិត្ត​ភក្តិ​ម្នាក់​នេះ​ចំពោះ​អ្វី​ដែល​គេ​ហៅ​ថា ការ​កែ​លំអ​ខ្លួន​ជា​ប្រចាំ។

ប៉ុន្តែ​វា​មិន​ដូច​អ្វី​ដែល​អ្នក​គាំទ្រ​ឃើញ​តែ​នៅ​លើ​សង្វៀន​នោះ​ទេ ពី​ព្រោះ​ជោគជ័យ​របស់​ Johnson មិន​ត្រឹម​តែ​នៅ​លើ​សង្វៀន​ប៉ុណ្ណោះ​​ទេ។

Gorham និយាយ​ថា ៖«អ្នក​រាល់​គ្នា​​ស្គាល់គាត់ជា​កីឡាករ​ប្រដាល់​ម្នាក់ ហើយ​ឃើញ​គាត់​ទទួល​បាន​ជោគជ័យ​នៅ​លើ​សង្វៀន ទោះ​ជា​គាត់​ទៅ​ដល់​ទី​ណា​ក៏​ដោយ។ ប៉ុន្តែ​តាម​ពិត គាត់​ជា​មនុស្ស​សាមញ្ញ​ម្នាក់ ចំពោះ​ខ្ញុំគាត់​ជា​តួ​អង្គ​នៃ​សេចក្តី​ប្រឹង​ប្រែង»។

American star Demetrious Johnson celebrates his ONE Flyweight World Grand Prix Championship Final win

«គាត់​មិន​ដឹង​ថា មាន​អ្វី​ដែល​គេ​ផ្តល់​ឲ្យ​ទេ ហើយ​គាត់​ដឹងថា មាន​មនុស្ស​ផ្សេង​ទៀត​ដូច​ជា​គាត់​ដែល​ខំ​ប្រឹង​ប្រែង ដូច្នេះ​​គាត់​នឹង​មិនយក​​អ្វី​មួយ ឬ​នរណា​ម្នាក់​ជា​ទី​ពឹង​ដើម្បី​ជោគ​ជ័យ​ទេ»។

«គាត់​មាន​លទ្ធភាពរក្សា​កម្រិត​នៃភាព​ខ្លាំង និង​ជោគជ័យ​នៅ​ដដែល ប៉ុន្តែ​គាត់​មិន​បាត់​បង់​អ្វី​មួយ​នៅ​ផ្ទះ ទេ។ អ្នក​រាល់​គ្នា​ដែល​មាន​ប្រពន្ធ​កូន និង​កូន​សុនក​ថ្មី​ដឹង​​ហើយ​ថា នោះ​គឺ​ជា​ការងារ​ពេញ​ម៉ោង ដូច្នេះ​គាត់​នៅ​តែ​មាន​លទ្ធភាព​ធ្វើ​ជា​មនុស្ស​ពេញ​ម៉ោង​សម្រាប់​គ្រួសារ​»៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT