Dembele ​រក​គ្រាប់​បាល់​ឱ្យ​បារាំង​បាន​វិញ ​ក្រោយ​ខកខាន​តាំង​ពី​ឆ្នាំ​២០១៨​

​ខ្សែ​ប្រយុទ្ធ Dembele ​បាន​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង​បាន​វិញ​ហើយ ​ក្រោយ​ពី​ខកខាន​តាំង​ពី​ឆ្នាំ​២០១៨​មក។

​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup 2022 ​កាល​ពី​យប់មិញ​នេះ ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង​បាន​យក​ឈ្នះ​លើ​ក្រុម​កាហ្សាក់ស្ថាន​ក្នុង​លទ្ធផល ២-០។ ​ដោយ​២​គ្រាប់​នោះ​ធ្វើ​បាន​សម្រេច​ដោយ Dembele ​១​គ្រាប់​នៅ​នាទី​១៩ ​និង​ការ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​របស់ Maliy ​១​គ្រាប់​ទៀត​នៅ​នាទី​៤៤។ ​នៅ​តង់​ទី​២ ​Mbappe ​មាន​ឱកាស​រក​បាន​១​គ្រាប់​ដែរ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​រូបគេ​ទាត់​ប៉េណាល់ទី​មិន​បាន​សម្រេច​ឡើយ។

​ដោយ​ឡែក​១​គ្រាប់​យប់មិញ​របស់ Dembele ​គឺ​ជា​គ្រាប់​បាល់​ដំបូង​របស់​គេ​ចាប់​តាំង​ពី​ឆ្នាំ​២០១៨​មក​ហើយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង​។ ​ខ្សែ​ប្រយុទ្ធ​លេង​នៅ​ក្លឹប​អាជីព Barcelona ​នេះ ​ខកខាន​ការ​ប្រកួត​ច្រើន​ណាស់​កន្លង​មក ដោយសារ​តែ​មាន​បញ្ហា​របួស​ជាប់​រហូត៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT