មិន​យក​ច្រើន​ទេ Real សុំ​ត្រឹម​ប៉ុណ្ណេះ​ជុំវិញ​តម្លៃ​ខ្លួន Hazard សម្រាប់​រដូវ​ក្តៅ​ខាង​មុខ

មាន​របាយការណ៍​ថា​ក្លឹប Real Madrid គិតគូរ​ចង់​លក់​ចេញ Eden Hazard នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ​នេះ​ហើយ បន្ទាប់​ពី​កីឡាករ​បែលហ្សិក​មិន​អាច​បង្ហាញ​ទម្រង់​លេង​ល្អ ហើយ​ចេះ​តែ​ជួប​បញ្ហា​របួស​ជា​ញឹកញយ។

មួយ​ផ្សេង​ទៀត​ដើម្បី​ចង់​សម្រួល​បន្ទុក​ចំណាយ​លើ​ថ្លៃ​ពលកម្ម​និង​ប្រមូល​លុយ​ខ្លះ​ទុក​ចរចា​នាំ​យក​គោលដៅ​ថ្មី Mbappe ឬ Haaland ផង​នោះ បែប​នេះ​ការ​លក់​ចេញ Hazard គឺ​ជា​រឿង​ចាំបាច់​ដែល​ក្លឹប​ត្រូវ​ធ្វើ។

តាម​ការ​ចុះ​ផ្សាយ​ពី Mundo Deportivo ក្រុម​ដឹកនាំ​ដោយ​លោក Florentino Perez ដែល​ជា​ប្រធាន​ក្លឹប បាន​គិត​ចង់​លក់​អតីត​កីឡាករ Chelsea នៅ​តម្លៃ​ខ្លួន​ត្រឹម ៤៣ លាន​ផោន​ប៉ុណ្ណោះ ពោល​គឺ​ទាប​ជាង​មុន​ទ្វេ​ដង ដែល​តម្លៃ​កាល Real ទិញ​នៅ​ ២ ឆ្នាំ​មុន​គឺ ៨៩ លាន​ផោន។

យើង​មិន​ទាន់​ទទួល​បាន​ដំណឹង​ច្បាស់​នោះ​ទេ​ថា​ក្លឹប​ណា​ចង់​បាន បុរស​វ័យ ៣០ ឆ្នាំ​រូប​នេះ។ ដោយ​កន្លង​មក​ក៏​ធ្លាប់​លឺ​ពាក្យ​ថា Chelsea ចង់​បាន​គេ​ត្រលប់​ទៅ​វិញ​ដែរ៕ ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT