Ronaldo ៖ ព័រទុយហ្គាល់ កំពុងរងគ្រោះថ្នាក់ហើយ

Cristiano Ronaldo ​បាន​ចាត់​ទុក​ការ​មិន​ផ្ដល់​បាល់​ចូល​ទី​នៅ​យប់មិញ​នេះ ​ជា​ការ​ប្រមាថ ​និង​ធ្វើ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​គ្រោះ​ថ្នាក់​ហើយ ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល​បែប​នេះ​។

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​សែប​ក្នុង​លទ្ធផល ​២-២ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ។ ដោយ​នៅ​ចុង​ម៉ោង​ទៅ​ហើយ Ronaldo ​រក​បាន​១​គ្រាប់​បញ្ចូល​ទី​ដែរ តែ​អាជ្ញាកណ្ដាល​បែរ​ជា​មិន​ផ្ដល់​បាល់​នោះ​ទៅ​វិញ។ កត្ដា​នេះ​ហើយ បាន​ជា​ធ្វើ​ឱ្យ Ronaldo ​ខឹង​ខ្លាំង​មែនទែន ​រហូត​ដល់​បោះ​ស្លាក​ប្រធាន​ក្រុម​ចេញ​ពី​ដៃ ​និង​ដើរ​ចេញ​ពី​ទីលាន​ទៅ​ទៀត។

​Ronaldo ​បាន​និយាយ​ថា​៖ “បាន​ក្លាយ​ជា​ប្រធាន​ក្រុម​ព័រទុយហ្គាល់ ​គឺ​ជា​ការ​សម្រេច​បំណង​ដ៏​អស្ចារ្យ​បំផុត​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​តែងតែ​បង្ហាញ​និង​ផ្ដល់​គ្រប់​យ៉ាង​សម្រាប់​ប្រទេស​របស់​ខ្ញុំ ​ហើយ​វា​នឹង​មិន​ផ្លាស់​ប្ដូរ​នោះ​ទ។ ប៉ុន្តែ​មាន​ពេល​ខ្លះ​វា​ពិបាក​ក្នុង​ការ​ដោះស្រាយ​ណាស់ ​ជា​ពិសេស​នៅ​ពេល​យើង​មាន​អារម្មណ៍​ថា​ប្រជាជាតិ​​ទាំង​មូល​កំពុង​រង​គ្រោះ​ថ្នាក់”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT