Kane ​ថា​មិន​ច្បាស់​ចំពោះ​អនាគត​របស់​ខ្លូន​ឡើយ​

​ខ្សែ​ប្រយុទ្ធ Harry Kane ​បាន​អះអាង​ថា​រហូត​មក​ដល់​ពេល​នេះ ​រូបគេ​មិន​ទាន់​ច្បាស់​ពី​អនាគត​ថា​នឹង​ត្រូវ​លេង​បន្ដ​នៅ Spurs ​ឬ​ផ្លាស់​ទៅ​រក​ក្លឹប​ថ្មី​លេង​នៅ​ឡើយ​ទេ។

​Kane ​វ័យ​២៧​ឆ្នាំ​ជា​កីឡាករ​ឆ្នើម​ម្នាក់ ​និង​តែងតែ​ជួយ​ក្រុម Spurs ​រក​គ្រាប់​បាល់​ជា​និច្ច។ តែ​ដោយសារ​លទ្ធផល​មិន​ល្អ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មក​នេះ ​ទើប​ធ្វើ​ឱ្យ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​រូបគេ។ ដោយ​រំពឹង​ថា​សាមី​ខ្លួន​ក៏​ចង់​ចេញ​ដែរ ​ព្រោះ​បើ​ទោះ​ជា​នៅ​ក្រុម Spurs ​បន្ដ​ទៀត​ក៏​ទំនង​ជា​មិន​អាច​លើក​ពាន​រង្វាន់​អ្វី​បាន​ដែរ។

​ចំពោះ​រឿង​អនាគត​នេះ ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស​បាន​អះអាង​ថា​ខ្លួន​មិន​ទាន់​ដឹង​ច្បាស់​ថា​យ៉ាង​ណា​ទេ។ ដោយ​ទំនង​ជា​នឹង​ដឹង​លទ្ធផល​ថា​នឹង​ចេញ​ឬ​យ៉ាង​ណា ​នៅ​ពេល​ចប់​រដូវ​កាល​នេះ ​ឬ​ចប់​ព្រឹត្តិការណ៍ Euro ​ខាង​មុខ​នេះ​សិន។ ​បញ្ជាក់​ថា Kane ​ចូល​លេង​ឱ្យ​ក្រុម Spurs ​តាំង​ពី​អាយុ​១១​ឆ្នាំ​មក ​ពោល​គឺ​ចេញ​ពី​ថ្នាល​យុវជន​តែ​ម្ដង។ ​កន្លង​មក​នេះ ​រូបគេ​លេង​បាន​៣២៧​ប្រកួត ​និង​រក​បាន​២១៥​គ្រាប់៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT