Cavani ​ចង់​ចេញ​ពី Man Utd ​ដើម្បី​ទៅ​លេង​នៅ​​អាមេរិក​ឡាទីន​វិញ​

​ខ្សែ​ប្រយុទ្ធ Edinson Cavani ​មាន​បំណង​ចង់​ចាកចេញ​ពី​ក្រុម Manchester United ​ហើយ​នៅ​ពេល​ចប់​រដូវ​កាល​នេះ ​ដើម្បី​បាន​ទៅ​លេង​នៅ​លីគ​នៅ​តំបន់​អាមេរិក​ឡាទីន​វិញ។



​ជាមួយ​ការ​មក​លេង​នៅ​អង់គ្លេស​១​រដូវ​កាល​​នេះ Cavani ​​ហាក់​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ​ខណៈ​ដែល​ការ​បន្ដ​កុងត្រា​ថ្មី​នៅ​ទឹក​ដី Old Trafford ​ក៏​មិន​ទាន់​មាន​ដំណឹង​អ្វី​ថ្មី​ផង​ដែរ។ ​តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​គឺ ​មាន​ប្រភព​មួយ​ចំនួន​ថា​រូបគេ​នឹង​ចេញ​ពី​ក្រុម​បិសាច​ក្រហម​ហើយ ​ដោយ​ចង់​ទៅ​លេង​នៅ​លីគ​តំបន់​អាមេរិក​ឡាទីន​វិញ។ ដោយ​នោះ​ទី​នោះ ​មាន​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ុយរុយហ្គាយ​ច្រើន ​ហើយ​រូបគេ​ចង់​ធ្វើ​ការ​ជាមួយ​គ្រូ​រួម​សញ្ជាតិ។



​កីឡាករ​វ័យ​៣៤​ឆ្នាំ​ខាង​លើ​នេះ ​កំពុង​មាន​ទំនាក់ទំនង​ថា​នឹងអាច​ទៅ​លេង​ឱ្យ​ក្រុម Boca Junior ​តែ​មិន​ទាន់​ប្រាកដ​ច្បាស់​ឡើយ ដោយ​ត្រូវ​រង់ចាំ​ដល់​ចប់​រដូវ​កាល​នេះ​សិន​ទើប​ដឹង​ច្បាស់៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT