បែលហ្សិក ​យក​បាន​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ​ពី​ក្រុម​ឆែក ​នៅ​យប់មិញ​នេះ​

​ក្រុម​លេខ​១​លើ​លោក បែលហ្សិក ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​សាធារណ​រដ្ឋ​ឆែក​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup 2022​នៅ​យប់មិញ​នេះ​។

​ឆែក​លេង​ជម្រុះ World Cup ​នេះ​បាន​ល្អ​ណាស់ ​ដោយ​ប្រកួត​ទី​១​កន្លង​ទៅ​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​អ៊ីស្ទូនី​ក្នុង​លទ្ធផល ៦-២។ ​ខណៈ​ដែល​ប្រកួត​ទី​២​នៅ​យប់មិញ​នេះ​ទៀត ​ពួកគេ​លេង​បាន​ស្មើ​ជាមួយ​ក្រុម​ខ្លាំង​បែលហ្សិក​ថែម​ទៀត​ក្នុង​លទ្ធផល ១-១។ ​ដោយ​​គ្រាប់​របស់​ឆែក ធ្វើ​បាន​នៅ​នាទី​៥០ ​ដោយ Provod ​និង​១​គ្រាប់​របស់​បែលហ្សិក​ធ្វើ​បាន​ដោយ Lukaku ​។

​បើ​តាម​លទ្ធផល​នេះ ​ការ​ប្រកួត​ជម្រុះ​នៅ​ពូល E ​ក្រុម​ឆែក​នៅ​ឈរ​លេខ​១ ​ដោយ​មាន​៤​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​បែលហ្សិក​ដែរ ប៉ុន្តែ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង​ដល់​ទៅ​៤​គ្រាប់​ឯ​ណោះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT