Ronaldo ​ខឹង​ខ្លាំង​ណាស់ ​ក្រោយ​អាជ្ញាកណ្ដាល​មិន​ផ្ដល់​បាល់​ចូល​ទី​យប់មិញ​

កីឡាករ Cristiano Ronaldo ​ខឹង​ខ្លាំង​មែនទែន ​ក្រោយ​ពី​អាជ្ញាកណ្ដាល​នៅ​យប់មិញ​នេះ ​មិន​ព្រម​ផ្ដល់​បាល់​ចូល​ទី​ឱ្យ​រូបគេ ដើម្បី​ជួយ​ក្រុម​ព័រទុយហ្គាល់​យក​ឈ្នះ​សែប​។

​សម្រាប់​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ខាង​លើ​នេះ គឺ​បញ្ចប់​ទៅ​ក្នុង​លទ្ធផល​ស្មើ​គ្នា ២-២។ ​តែ​នៅ​ចុង​ម៉ោង​ទៅ​ហើយ ​Ronaldo​រក​បាន​១​គ្រាប់​ផង​ដែរ​នៅ​នាទី​៩០+ ​ប៉ុន្តែ​ត្រូវ​អាជ្ញាកណ្ដាល​មិន​ផ្ដល់​បាល់​នោះ​ឱ្យ​ទេ ព្រោះ​ខ្សែ​ការពារ​របស់​សែប​បាន​ឈូស​ចេញ។ តែ​បើ​មើល​តាម​ជាក់​ស្ដែង​បាល់​១​គ្រាប់​ហ្នឹង ​បាន​ចូល​ទី​ផុត​គំនូស​ស​ទៅ​ហើយ។

​ការ​មិន​ផ្ដល់​គ្រាប់​បាល់​ចូល​ទី​នេះ​ហើយ បាន​ធ្វើ​ឱ្យ Ronaldo ខឹង​ខ្លាំង​មែនទែន ​រហូត​ដល់​ដោះ​ស្លាក​ប្រធាន​ក្រុម​ចេញ​ពី​ដៃ ​ហើយ​ដើរ​ចេញ​ពី​ទីលាន​តែ​ម្ដង ​មិន​រង់ចាំ​ឱ្យ​ប្រកួត​បញ្ចប់​នោះ​ទេ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT