ជើងឯកមួយថៃពិភពលោក ONE Flyweight កីឡាករ Rodtang “The Iron Man” Jitmuangnon បានត្រៀមខ្លួនរួចរាល់ហើយដើម្បីបង្ហាញសមត្ថភាពដែលនឹងត្រូវផ្សាយផ្ទាល់វេលាម៉ោងមាសទៅកាន់អ្នកគាំទ្រអាមេរិកខាងជើងតាមរយៈទូរទស្សន៍របស់សហរដ្ឋអាមេរិក។
ប៉ុន្តែនៅពេល “មនុស្សដែក”បានកំពុងត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍ “ONE on TNT I” នាថ្ងៃទី៧ ខែមេសា ខាងមុខនេះ ដៃគូដែលជាជនជាតិអង់គ្លេសបានដកខ្លួន ដូច្នេះត្រូវបានជំនួសវិញដោយដៃគូថ្មី។
View this post on Instagram
អ្នកប្រដាល់អង់គ្លេស Jacob Smith ត្រូវបានផ្គូផ្គងឲ្យជួប Rodtang ពីដំបូងក្នុងតំណែងគូឯកនៅ“ONE on TNT I” ប៉ុន្តែឥឡូវនេះត្រូវបានដាក់ជំនួសវិញដោយកីឡាករអូស្ត្រាលី Danial “Mini T” Williams។
កីឡាករហស្សនាម”មនុស្សដែក” និងកីឡាករអូស្ត្រាលីត្រូវពាក់ស្រោមដៃគុនចម្រុះ៤អោន សម្រាប់ការប្រកួតលក្ខណៈមួយថៃមិនមែនជាការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកទេដែលនឹងផ្សាយតាមរយៈ TNT។
កីឡាករ Williams ដែលមកពីត្រកូលជើងឯកមួយថៃពិភពលោក បានឈ្នះខ្សែក្រវាត់មួយចំនួនហើយក្នុងអាជីពរបស់ខ្លួនក្នុងនោះមានខ្សែក្រវាត់ពិភពលោក WMC មួយគ្រឿងផងដែរ។
កីឡាករអាយុ២៧ឆ្នាំតែងតែមានឆន្ទៈប្រកួតជាមួយដៃគូឆ្នើមៗលំដាប់ពិភពលោក។ រូបគេល្បីខាងទាត់ក្រោម ទាត់លើ ដងខ្លួន និងលោតវ៉ៃកែង។
រូបគេបានហ្វឹកហាត់នៅក្លឹប Kao Sok Muay Thai និងក្លឹប Scrappy MMA & Fitness ដែលក្លឹបប្រាណទាំងពីរនេះស្ថិតនៅទីក្រុង Perth ប្រទេសអូស្ត្រាលី ដូច្នេះសង្ឃឹមថា ជំនួបរវាងជើងខ្លាំងទាំងពីរនឹងក្លាយជាសមរភូមិដ៏ជក់ចិត្តបំផុតសម្រាប់អ្នកគាំទ្រទូទាំងពិភពលោក។
សូមក្រឡេកមើលគូប្រកួតដែលធ្វើបច្ចុប្បន្នភាពថ្មីនៅព្រឹត្តិការណ៍ “ONE on TNT I”ដូចខាងក្រោម៖
គូឯកប្រចាំព្រឹត្តិការណ៍ ONE on TNT I
- ជើងឯក Adriano Moraes ប៉ះ អ្នកដណ្តើម Demetrious Johnson (ប្រកួតដណ្តើមខ្សែក្រវាត់ ONE Flyweight)
- កីឡាករ Eddie Alvarez ប៉ះ Iuri Lapicus (ការប្រកួតគុនចម្រុះ)
- កីឡាករ Rodtang Jitmuangnon ប៉ះ Danial Williams (ការប្រកួតមួយថៃ)
គូពិសេសប្រចាំព្រឹត្តិការណ៍ ONE on TNT I
- កីឡាករ Tyler McGuire ប៉ះ Raimond Magomedaliev (ការប្រកួតគុនចម្រុះ)
- កីឡាករ Rade Opacic ប៉ះ Patrick Schmid (ការប្រកួតឃីកបុកសីង)
- កីឡាករ Mehdi Barghi ប៉ះ Oumar Kane (ការប្រកួតគុនចម្រុះ)