ភ្នំពេញ​ក្រោន​យក​បាន៣ពិន្ទុពី​គិរីវង់សុខសែនជ័យ ខ្សែប្រយុទ្ធចំណូលថ្មីValerii Hryshyn រក​បាន​គ្រាប់បាល់​ក្រោយ​លេង​បាន៥នាទី

ក្រុមភ្នំពេញ​ក្រោន​យក​បាន​៣ពិន្ទុ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Metfone Cambodian League សប្ដាហ៍ទី៤​ សម្រាប់​ការ​ប្រកួត​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ ក្នុង​កីឡដ្ឋានគិរីវង់សុខសែនជ័យនា​ទឹក​ដី​ខេត្តតាកែវ។

២​គ្រាប់​របស់ភ្នំពេញក្រោន​រក​បាន​ដោយ​ខ្សែការពារ កុក​ បូរីសប្រើ​ក្បាលសម្រេច​ទី​នៅ​នាទី៣៦ និង​មួយ​គ្រាប់​ទៀត​រក​បាន​ដោយ​ខ្សែប្រយុទ្ធសញ្ជាតិ​អ៊ុយក្រែន​Valerii Hryshyn ខណៈមួយគ្រាប់របស់ម្ចាស់​ផ្ទះ​គិរីវង់​រក​បាន​ដោយ​កីឡាករ Reiya kinoshita។

សម្រាប់​ថ្ងៃសៅរ៍​នេះ​គឺ​មាន​តែ​មួយ​ប្រកួត​នេះឯងខណៈថ្ងៃ​ស្អែកមាន​២​ប្រកួត​ទៀត​ដេល​ជា​ជំនួបរវាង​ក្រុមអាស៊ីអឺរ៉ុបយូណាយធីតជួបក្រុមនគរបាលជាតិ ខណៈព្រះខ័នរាជស្វាយរៀង​នឹងត្រូវ​ប្រជែងក្រុមណាហ្គាវើលដ៍៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT