Celtic ​កំពុង​ចរចា​យក​លោក Roy Keane ​ទៅ​ដឹក​នាំ​ក្រុម​បន្ដ​

​ក្លឹប​ Celtic ​កំពុង​ចរចា​ជាមួយ​លោក Roy Keane ​ដើម្បី​មក​ដឹក​នាំ​ក្រុម​បន្ដ​នៅ​រដូវ​កាល​ក្រោយ បន្ទាប់​ពី​លោក ​Neil Lennon ​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​នៅ​រដូវ​កាល​នេះ។

​ក្រុម Celtic ​បាន​ចែក​ផ្លូវ​គ្នា​ជាមួយលោក Lennon ​ហើយ ​បន្ទាប់​ពី​ដឹក​នាំ​ក្រុម​រដូវ​កាល​នេះ​មិនបាន​ល្អ​ឡើយ ពោល​គឺ​ចាញ់​ក្រុម Rangers ​ដែល​ជា​ម្ចាស់​ជើង​ឯក​ដាច់​ពិន្ទុ​តែ​ម្ដង។ ​ក្រោយ​ពី​ដំណឹង​ចែក​ផ្លូវ​គ្នា​នេះ​ដែរ ​ក្រុម Celtic ​ក៏​កំពុង​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី​មក​ដឹក​នាំ​ក្រុម​ផង​ដែរ។ ​ដោយ​ពួកគេ​កំពុង​ចរចា​ជាមួយ​លោក Roy Keane ​អតីត​កីឡាករ​ឆ្នើម​ម្នាក់​របស់​ក្រុម​បិសាច​ក្រហម Manchester United ​។

​លោក Roy Keane ​វ័យ​៤៩​ឆ្នាំ​នេះ ​ធ្លាប់​ធ្វើ​ជា​គ្រូ​បង្វឹក ​និង​ជំនួយ​ការ​គ្រូ​បង្វឹក​ផង​ដែរ ​ក្រោយ​ពី​ចូល​និវត្តន៍​ពី​បាល់ទាត់​កន្លង​មក។ ​ក្រុម​ដែល​លោក​ធ្វើ​ការ​កន្លង​មក​មាន​ដូចជា Sunderland , Ipswich Town , ជម្រើស​ជាតិ​អៀរឡង់ ​ជំនួយ​ការ​គ្រូ​បង្វឹក​នៅ​ក្រុម Aston Villa ​និង Nottingham Forest ​ជា​ដើម៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT