ចុងក្រោយ នៅសល់វៀតណាមមួយគត់ តំណាងប្រទេសអាស៊ីអាគ្នេយ៍ ឡើងវគ្គ៨ក្រុមចុងក្រោយ Asian Games 2018

បន្ទាប់ពីម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី ព្រមទាំងម៉ាឡេស៊ី បានធ្លាក់ចេញពីការប្រកួតវិញ្ញាសារបាល់ទាត់ វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Asian Games សរបញ្ជាក់ឱ្យឃើញថា ប្រទេសអាស៊ីអាគ្នេយ៍តែមួយគត់ ដែលនៅសល់ក្នុងព្រឹត្តិការណ៍នេះគឺ វៀតណាម ដែលអាចឈានដល់វគ្គ ៨ក្រុមចុងក្រោយ។

សារព័ត៌មានវៀតណាម បានដាក់រហស្សនាមឱ្យក្រុមជម្រើសជាតិវៀតណាម U-23 ថា ជាក្រុមប្រមាញ់យក្ស ( Giant-killer ) ពោលគឺក្រោយពីពួកគេធ្វើឱ្យប្រទេសរបស់ខ្លួន និងទូទាំងអាស៊ីអាគ្នេយ៍មានមោទនភាព កាលពីដើមឆ្នាំកន្លងមក នៅពាន AFC U-23 Championship ពោលគឺជាក្រុមរងជើងឯក។

វៀតណាម នឹងត្រូវប្រកួតទល់នឹងស៊ីរ៊ី នៅថ្ងៃទី ២៧ ខែ សីហា ក្នុងវគ្គ៨ក្រុមចុងក្រោយ ។

ប្រសិនឈ្នះ ពួកគេនឹងត្រូវបន្តជួបក្រុមឈ្នះពីការប្រកួត អ៊ូបេគីស្ថាន ទល់នឹង កូរ៉េខាងត្បូង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

នេះគឺជាមោទនភាពមួយសម្រាប់ប្រជាជនវៀតណាម ក្នុងឆ្នាំតែមួយប៉ុណ្ណោះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Park Hang-Seo ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT