Lazio ​ត្រូវ​ពិន័យ​ជា​ប្រាក់​ជាង​១​សែន​ផោន ​និង​ប្រធាន​ក្លឹប​ក៏​ជាប់​ពិន័យ ក្រោយ​ល្មើស​វិធានការ​កូវីដ

​លោក Claudio Lotito ​ប្រធាន​ក្លឹប Lazio ​នឹង​ត្រូវ​ពិន័យ​មិន​ឱ្យ​មើល​ការ​ប្រកួត​៧​ខែ ​ហើយ​ក្លឹប​ក៏​ជាប់​ពិន័យ​ជា​ប្រាក់​១៣​ម៉ឺន​ផោន​ផង​ដែរ ចំពោះ​ការ​ល្មើស​វិធានការ​កូវីដ​១៩​កន្លង​ទៅ​នេះ​។

​ការ​ល្មើស​វិន័យ​នេះ​កើត​ឡើង​នៅ​ខែ​តុលា​ឆ្នាំ​មុន ​បន្ទាប់​ពី​មាន​កីឡាករ​នៅ​ក្នុង​ក្រុម Lazio ​ជា​ច្រើន​នាក់​បាន​ឆ្លង​មេរោគ​កូវីដ​១៩។ ​ដោយ​ពួកគេ រួមទាំង​ប្រធាន​ក្លឹប​ផង​នោះ ​បាន​ល្មើស​ជាមួយ​វិធានការ​ការពាករ​កូវីដ​១៩ ដែល​ធ្វើ​ឱ្យ​មាន​ការ​ឆ្លង​ច្រើន​ក្នុង​ក្រុម។ មិន​ត្រឹម​តែ​ក្លឹប​និង​ប្រធាន​ក្លឹប​នោះ​ទេ ​សូម្បី​តែ​គ្រូ​ពេទ្យ​ប្រចាំ​ក្លឹប​២​នាក់​ទៀត​ក៏​ជាប់​ពិន័យ​ដូច​គ្នា ​ចំពោះ​ការ​មិន​ព្រម​ស្ដាប់​តាម​សេចក្ដី​ណែនាំ​ទប់​ស្កាត់​មេរោគ​កូវីដ​១៩​នេះ។

​យ៉ាងណាមិញ ​ការ​ពិន័យ​ត្រឹម​ជា​ប្រាក់​ប៉ុណ្ណោះ​សម្រាប់​ក្រុម Lazio ​ដោយ​មិន​មាន​ការ​កាត់​ពិន្ទុ ឬ​អ្វី​នោះ​ទេ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT