Bamford ​ថា Dembele ​ជា​អ្នក​គាំទ្រ​របស់ Leeds United ​

​Patrick Bamford  ​បាន​អះអាង​ថា​កីឡាករ Dembele ​របស់​ក្រុម FC Barcelona ​គឺ​ជា​អ្នក​គាំទ្រ​របស់​ក្រុម Leeds United ​ដែល​តែងតែ​មើល​ការ​ប្រកួត​គ្រប់​ទាំង​អស់។

ខ្សែ​ប្រយុទ្ធ Bamford ​របស់ Leeds United ​បាន​និយាយ​ថា​អ្នក​ចាំទី​ Illan Meslier ​បាន​មក​សុំ​អាវ​របស់​ខ្លួន​ដើម្បី​យក​ទៅ​ឱ្យ​មិត្ត​រួម​ក្រុម​របស់​គេ​គឺ Dembele ​កាល​ពួកគេ​លេង​នៅ​ក្រុម U21 ​បារាំង​ទាំង​អស់​គ្នា។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ Dembele ​ក៏​ជា​អ្នក​ចូល​ចិត្ត​ទស្សនា​ការ​ប្រកួត​របស់​ក្រុម Leeds ​ផង​ដែរ ដោយ​សឹង​តែ​គ្រប់​ប្រកួត​ហើយ​ដែល​រូបគេ​តាមដាន។

រំលឹក​ថា Leeds United ​ជា​ក្រុម​ល្បី​ខ្លាំង​មួយ​នៅ​អង់គ្លេស ​មុន​ពេល​ពួកគេ​ធ្លាក់​កូដ​នៅ​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។ ​យ៉ាងណាមិញ ​រដូវ​កាល​នេះ​បាន​ត្រលប់​មក Premier League ​វិញ​ហើយ ​និង​សង្ឃឹម​ថា​អាច​ស្វែង​រក​ភាព​ខ្លាំង​របស់​ខ្លួន​បាន​វិញ​។ ​ក្លឹប​មួយ​នេះ ​មាន​អ្នក​គាំទ្រ​ច្រើន ​មិន​ចាញ់​ក្លឹប​ធំ​ៗ​ដទៃ​ទៀត​នោះ​ទេ៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT