Chelsea ​ងាក​មើល​ខ្សែ​ប្រយុទ្ធ​ម្នាក់​នេះ​វិញ ​ក្រោយ​ដឹង​តម្លៃ Haaland ​ខ្ពស់​ពេក​

​ក្រុម​តោ​ខៀវ Chelsea ​ចាប់​ផ្ដើម​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ថ្មី​ទៀត​ហើយ ​ក្រោយ​ពី​មាន​ដំណឹង​ថា​កីឡាករ Haaland ​មាន​តម្លៃ​ខ្លួន​ដល់​ទៅ​១៥៤​លាន​ផោន​នោះ។

​Dortmund ​បាន​ប្រកាស​នៅ​យប់មិញ​នេះ  តម្លៃ​ផ្ដាច់​កុងត្រា​របស់ Haaland ​គឺ​១៥៤​លាន​ផោន។ ប្រសិន​បើ​មាន​ក្លឹប​ណា​ចង់​បាន ​អាច​បង់​ផ្ដាច់​តម្លៃ​នេះ ​និង​អាច​យក​កីឡាករ​វ័យ​ក្មេង​ខាង​លើ​នេះ​ទៅ​បាន​ហើយ។ ​គ្រាន់​តែ​ទទួល​បាន​ដំណឹង​នេះ​ភ្លាម​ក្លឹប​ដែល​ចង់​បាន​ជា​ច្រើន ​រួម​ទាំង Chelsea ​ផង​នោះ ចាប់​ផ្ដើម​ដក​ថយ​ហើយ។

ប្រភព​នៅ​អង់គ្លេស​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក Thomas Tuchel ​ចាប់​ផ្ដើម​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ថ្មី។ ដោយ​ពួកគេ​បាន​ចាប់​អារម្មណ៏​លើ​អតីត​កីឡាករ​របស់​ខ្លួន Lukaku ​ទៅ​វិញ។ ​ដោយ​កីឡាករ​បែលហ្សិក​ខាង​លើ​នេះ ​ទំនង​ជា​មាន​តម្លៃ​ទាប​ជាង Haaland ​តែ​សមត្ថភាព​ក៏​ល្អ​មិន​ចាញ់​កីឡាករ​វ័យ​ក្មេង​របស់​ន័រវេស​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT