Arriola៖ “បើ​លីគ​ម៉ិកស៊ីកូ​និង​អាមេរិក​រួម​ចូល​តែ​មួយ Messi/Ronaldo គួរ​តែ​ផ្ទេរ​មក​ចូលរួម”

ប្រធាន​ក្របខ័ណ្ឌ​កំពូល​របស់​ម៉ិកស៊ីកូ​គឺ​លោក Mikel Arriola ​បាន​បង្ហាញ​ការ​យល់​ឃើញ​កាល​ពី​ពេល​កន្លង​ទៅ​ថា​តារា​ឆ្នើម Lionel Messi ឬ Cristiano Ronaldo គួរ​តែ​ផ្ទេរ​មក​ចូលរួម​នៅ​លីគ​កំពូល​អាមេរិក MLS នៅ​ពេល​ខាង​មុខ។

នេះ​ជា​ការ​លើក​ឡើង​ក្រោយ​មាន​ដំណឹង​ថា​ថា​លីគ​នៅ​ប៉ែក​អាមេរិក​ខាង​ត្បូង​ទាំង​ពីរ ចង់​រួម​បញ្ចូល​គ្នា​ទៅ​ជា​លីគ​តែ​មួយ ដោយ​រំពឹង​ថា​នឹង​អាច​ធ្វើ​ទៅ​បាន​ក្រោយ​ចប់​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ដែល​មាន​សហរដ្ឋអាមេរិក ម៉ិកស៊ីកូ និង​កាណាដា​ធ្វើ​ជា​ម្ចាស់ផ្ទះ។

ប្រាប់ ESPN លោក Arriola និយាយ៖ “យើង​នឹង​ក្លាយ​ជា​លីគ​ដ៏​ល្អ​បំផុត​មួយ​ក្នុង​សកលលោក [ប្រសិន​យើង​រួម​បញ្ចូល​ជាមួយ​ MLS] ហើយ​ជំហាន​បន្ទាប់​គឺ​គួរ​តែ​មាន Messi ឬ Cristiano Ronaldo នៅ​ទី​នេះ [ម៉ិកស៊ីកូ] ឬ​សហរដ្ឋអាមេរិក ប្រហែល​អាច​ថា​ជា​ដំណើរ​ផ្សងព្រេង​ចុងក្រោយ​នៃ​អាជីព​របស់​ពួក​គេ”។

រំឭក​ថា​ជុំវិញ​ផែនការណ៍​ចង់​រួម​បញ្ចូល​តែ​មួយ​នៃ​លីគ​កំពូល​ទាំង ២ ខាង​លើ ក៏​ប្រធាន​ FIFA លោក Gianno Infantino បាន​បញ្ចេញ​មតិ​គាំទ្រ ថា​វា​នឹង​ក្លាយ​ជា​រឿង​ដ៏​អស្ចារ្យ​មួយ​ផង​ដែរ​សម្រាប់​ពិភព​បាល់ទាត់​យើង​នេះ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT