ទោះ Bale អះអាង​ចង់​ត្រលប់​មក Real តែ​ភ្នាក់ងារ​រត់ការ​បែរ​ជា​ចេញ​មុខ​និយាយ​បែប​នេះ

កន្លង​ទៅ Gareth Bale បាន​និយាយ​ជា​សាធារណៈ​ថា​ក្រោយ​ពី​ចប់​ភារកិច្ច​ជាមួយ Spurs មួយ​រដូវ​កាល​ពេញ នោះ​គេ​នឹង​វិល​ត្រលប់​ទៅ Real Madrid វិញ ជា​កន្លែង​ដែល​សេសសល់​កុងត្រា​សម្រាប់​គេ​ ១ ឆ្នាំ។

យ៉ាង​ណា​តាម​ការ​បកស្រាយ​របស់​ភ្នាក់ងារ​លោក Jonathan Barnett ដែល​ជា​ភ្នាក់ងារ​ផ្ទាល់​ខ្លួន​របស់ Bale បាន​ចេញ​មក​បញ្ជាក់​ថា វា​ជា​ការ​សម្រេច​ចិត្ត​លឿន​ពេក​អំពី​អនាគត​មួយ​នោះ។ នេះ​បើ​តាម ESPN បាន​ចុះ​ផ្សាយ។

Barnett ហាក់​យល់​ឃើញ​ថា Bale គិត​លឿន​ពេក​ក្នុង​ការ​វិល​ត្រលប់​ទៅ Real Madrid វិញ ដោយ​ពាក្យ​នេះ​គេ​ជឿ​ថា ការ​សម្រេច​ចិត្ត​របស់ Bale អាច​នឹង​មាន​ការ​ផ្លាស់ប្តូរ​ក៏​ថា​បាន​នៅ​បញ្ចប់​រដូវ​កាល​ខាង​មុខ។

គួរ​រំឭក​ថា​កីឡាករ​សញ្ជាតិ​វែល គេ​បាន​ផ្ទេរ​ចេញ​ពី Madrid មក Tottenham នៅ​លក្ខខណ្ឌ​ខ្ចី​ជើង ដោយ​អនុញ្ញាត​ឲ្យ Real អាច​ចំណេញ ១៥ លាន​អឺរ៉ូ/រដូវ​កាល​ពី​ថ្លៃ​ពលកម្ម​របស់ Bale។ យ៉ាង​ណា​ការ​មក​លេង​ឲ្យ​ Spurs ក៏​ Bale ធ្វើ​មិន​សូវ​បាន​ល្អ​ខ្លាំង​នោះ​ដែរ បែប​នេះ​អនាគត​របស់​គេ​បែប​ណា​ទៅ​មុខ​ទៀត គឺ​ពិត​ជា​ពិបាក​នឹង​ថា៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT