ក្រោយ​ខាន​ឡើង​សង្វៀន​ជាង ១២ ឆ្នាំ De La Hoya ប្រកាស​ចង់​ឡើង​សង្វៀន​សារ​ជា​ថ្មី​ទល់ Floyd

Oscar De La Hoya បាន​ខកខាន​ឡើង​សង្វៀន​តាំង​ពី​ខែ​ធ្នូ ឆ្នាំ ២០០៨ ក្រោយ​បរាជ័យ​នៅ​ប្រកួត​ចុង​ក្រោយ​ទល់ Manny Pacquiao ហើយ​នោះ​គឺ​មុន​រយៈ​ពេល ៤ ខែ​នៃ​ការ​ប្រកាស​ចូល​និវត្ត​របស់​លោក។

យ៉ាង​ណា​ថ្មីៗ​នេះ​បុរស​សញ្ជាតិ​អាមេរិក​បាន​ប្រកាស​តម្រុយ​វិជ្ជមាន នៃ​ការ​វិល​ចូល​សង្វៀន​សារ​ជា​ថ្មី​វិញ​ហើយ ដោយ​នោះ​គឺ​ចង់​ជួប​សត្រូវ​ចាស់ Floyd Mayweather។ ពួក​គេ​ធ្លាប់​ប៉ះ​គ្នា​ម្តង​នៅ​ឆ្នាំ ២០០៧ ជា​លទ្ធផល Floyd យក​ឈ្នះ De La Hoya ដោយ​លទ្ធផល​កាត់​សេចក្តី។

ជាមួយ​ការ​ចង់​វិល​ត្រលប់​មក​សារ​នេះ បុរស​វ័យ ៤៨ ឆ្នាំ​បាន​និយាយ​ប្រាប់ DAZN ថា៖ “ខ្ញុំ​បាន​ហ្វឹកហាត់​រយៈ​ពេល​យូរ​មក​ហើយ ដោយ​ខ្ញុំ​ចង់​ឡើង​វ៉ៃ​ម្តង​ទៀត​នៅ​ថ្ងៃ​ណា​មួយ ​មិន​ដឹង​ថា​វា​ល្អ​ឬ​អត់​នោះ​ទេ”។

លោក​បន្ត៖ “ខ្ញុំ​បាន​ភ្លេច​ហើយ​ថា​ខ្ញុំ​ល្អ​កម្រិត​ណា ពោល​គឺ​ខ្ញុំ​ចង់​ឃើញ​ពី​គុណភាព​នៃ​ខ្លួន​ប្រាណ​របស់​ខ្ញុំ​ម្តង​ទៀត ដោយ​យើង​ដឹង​ហើយ​ថា​ការ​ប្រកួត​ទល់ Mayweather គឺ​ជា​ប្រកួត​ដ៏​អស្ចារ្យ​បំផុត”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT