ក្រោយ​ឃើញ Lingard ​ត្រលប់​មក​លេង​ល្អ United ក៏​ចង់​ផ្តល់​កាដូ​ពិសេស​មួយ​ដើម្បី​ទាក់​ចិត្ត​គេ

Jesse Lingard ចាប់​តាំង​ពី​ផ្ទេរ​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​មក​ចូលរួម​នៅ West Ham United គេ​បាន​បង្ហាញ​គុណភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដោយ ៧ ប្រកួត​កីឡាករ​អង់គ្លេស​អាច​រក​បាន​ដល់​ទៅ ៥ គ្រាប់​និង Assist ៣ លើក ហើយ​ក៏​បាន​ជាប់​ឈ្មោះ​ជា​បេក្ខភាព​កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ​មិនា​នៅ PL ថែម​ទៀត។



ដោយ​មើល​ឃើញ​ពី​គុណភាព​ដ៏​ល្អ ដែល​បាន​ត្រលប់​មក​វិញ​នេះ ក្លឹប​បិសាច​ក្រហម Man Utd ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា ទំនង​ជា​នឹង​បន្ត​កុងត្រា​ថ្មី​ឲ្យ​បុរស​វ័យ ២៨ ឆ្នាំ ​ឲ្យ​ឈរ​ជើង​នៅ​ក្លឹប​រយៈ​ពេល ៣ ឆ្នាំ​បន្ថែម​ទៀត ពោល​សម្រាប់​កុងត្រា​ដែល​អស់​សុពលភាព​នៅ​ឆ្នាំ​ក្រោយ និង​ត្រូវ​បន្ថែម​ដល់​ឆ្នាំ ២០២៥។

ការ​បន្ត​កុងត្រា​ថ្មី​នេះ គឺ​ដើម្បី​ដំឡើង​ថ្លៃ​ខ្លួន​របស់ Lingard ក៏​ដូច​ជា​ទាក់​យក​គេ​ឲ្យ​មក​ចូលរួម​ក្រោម​ការ​ដឹកនាំ​របស់​លោក Ole Gunnar Solskjaer វិញ។

យើង​នឹង​រង់ចាំ​មើល​ថា តើ Lingard ព្រម​វិល​ត្រលប់​ទៅ​វិញ​ឬ​អត់ ហើយ​ West Ham ដែល​កំពុង​មាន​ឈ្មោះ​ប្រជែង​កៅអី UEL និង​ឈរ​ចំណាត់ថ្នាក់​ល្អ​នៅ PL ហើយ​នោះ ព្រម​អនុញ្ញាត​ឲ្យ​គេ​ទៅ​បាន​ងាយៗ​ឬ​បែប​ណា?

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT