ក្នុងការប្រកួតដ៏ស្វិតស្វាញនៅក្នុងលីគកំពូលកម្ពុជាដែលមាន ៣គូកាលពីម្សិលមិញនេះ ណាហ្គាវើល និងភ្នំពេញក្រោន រកបាន ៣ពិន្ទុរៀងខ្លួន គ្រាដែលជំនួបខ្លាំងប៉ះគ្នា ក្រសួងការពារជាតិ ទល់នឹងវិសាខា បានត្រឹមចែកពិន្ទុគ្នា។
លទ្ធផលប្រកួតថ្ងៃសៅរ៍៖
– សូលទីឡូអង្គរ ០-២ ណាហ្គាវើល
– ក្រសួងការពារជាតិ ២-២ វិសាខា
– អគ្គស្នងការដ្ឋាននគរបាលជាតិ ០-១ ភ្នំពេញក្រោន
២គ្រាប់របស់ណាហ្គាវើល ធ្វើបានសម្រេចដោយខ្សែប្រយុទ្ធ Bisan George ដែលបាននាំឱ្យគេឡើងឈរលើគូប្រជែងរបស់ខ្លួន Privat វិញ ១គ្រាប់ ពោលគឺ ២១គ្រាប់ ខណៈដែលណាហ្គាវើល មាន ៤៧ពិន្ទុ ឈរពីលើបឹងកេត និងវិសាខា ៥ពិន្ទុ តែបឹងកេតនៅសល់ប្រកួតក្នុងដៃ ត្រូវលេងថ្ងៃនេះទល់នឹងព្រះខ័នរាជស្វាយរៀង។
ក្រសួងការពារជាតិ បើទោះបីជាមិនអាចរកបាន ៣ពិន្ទុក្នុងទឹកដីរបស់ខ្លួន និងត្រូវអវត្តមានគ្រូបង្វឹក ប៉ុន្តែពួកគេបានរារាំងមិនឱ្យមានបរាជ័យនោះឡើយ ដោយបានកាន់កំណត់ត្រា ១២ប្រកួតចុងក្រោយនេះមិនមានលទ្ធផលចាញ់ ។
ថ្ងៃនេះនឹងមាន៣ប្រកួតទៀត ដើម្បីបញ្ចប់សប្តាហ៍ទី ១៩ ក្នុងនោះ ព្រះខ័នរាជស្វាយរៀង ទទួល បឹងកេត អង្គរថាយហ្គឺរ ជួប អាស៊ីអឺរ៉ុប គ្រាដែលក្រុមបាតតារាងពីរ ប៉ះគ្នា គឺ អគ្គិសនីកម្ពុជា និង វេស្ទើនភ្នំពេញ ៕