Juventus ​ចង់​បាន Zidane ​មក​ដឹក​នាំ​ក្រុម​បន្ដ​ពី Pirlo ​

​ក្លឹប juventus ​ស្រាប់​តែ​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​បាន​លោក Zidane ​មក​ដឹក​នាំ​ក្រុម​បន្ដ​ទៀត ​បន្ទាប់​ពី​លោក Pirlo ​។

 ​បន្ទាប់​ពី​ដឹក​នាំ​ក្រុម​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​និង​ហាក់​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង Inter Milan ​នៅ​ពាន​រង្វាន់​លីគ​កំពូល​អ៊ីតាលី​នេះ ​លោក Pirlo ​ទំនង​ជា​មិន​អាច​រក្សា​កៅអី​បាន​យូរ​នោះ​ទេ។ ប្រសិន​បើ​មិន​អាច​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​ណា​មួយ​បាន​ទេ ​នោះ​លោក​ទំនង​ជា​ត្រូវ​ដក​ចេញ​ពេល​ចប់​រដូវ​កាល​នេះ​ហើយ។


 ​ក្រុម Juventus ​ក៏​បាន​សម្លឹង​មើល​ឃើញ​អ្នក​ចាត់ការ​ម្នាក់​ក្នុង​ចិត្ត​ហើយ​ដែរ។ ​ដោយ​ម្នាក់​នោះ​គឺ​លោក Zidane ​ដែល​កំពុង​ដឹក​នាំ​ក្រុម Real Madrid ​។ ​Zidane ​ក៏​មិន​ទាន់​ប្រាកដ​ពី​អនាគត​នៅ​ក្រុម​អធិរាជ​ស​ដែរ ​ដោយ​ពេល​នេះ​ពួកគេ​កំពុង​ប្រជែង La Liga ​និង UEFA Champions League ​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ដែរ​ហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT