គ្រូ​អេស្ប៉ាញ ៖ ​Ramos ​មិន​អី​នោះ​ទេ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ ​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រិក​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup 2022 ​នៅ​យប់មិញ​នេះ​។

 ​ក្រុម​អេស្ប៉ាញ ​បាន​បើក​ការ​នាំ​មុខ​ទៅ​លើ​ក្រុម​ក្រិក​មុន​នៅ​ត្រឹម​នាទី​៣៣​ប៉ុណ្ណោះ ដោយ​ខ្សែ​ប្រយុទ្ធ Morata ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន។ ​យ៉ាងណាមិញ ​នៅ​តង់​ទី​២ Bakassetas ​ក៏​អាច​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​ឱ្យ​ក្រិក​ហើយ​លទ្ធផល ១-១ ​នេះ​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​តែ​ម្ដង។ ​សម្រាប់​ប្រកួត​នេះ​ដែរ Ramos ​ត្រូវ​បាន​ប្ដូរ​ចេញ ​បន្ទាប់​ពី​ចប់​តង់​ទី​១ ​ដោយ​មិន​ដឹង​ថា​របួស​ឬ​យ៉ាង​ណា​ទេ។

​សម្រាប់​លោក Luis Enrique ​គ្រូ​បង្វឹក​ក្រុម​អេស្ប៉ាញ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖

“Ramos ​មិន​មាន​បញ្ហា​អ្វី​ទេ ​គាត់​ធម្មតា។ ​យើង​បាន​ប្រាប់​គាត់​តាំង​ពី​មុន​ប្រកួត​ថា ​គាត់​នឹង​លេង​តែ​៤៥​នាទី​ប៉ុណ្ណោះ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT