Kante ​របួស​នៅ​ជម្រើស​ជាតិ​បារាំង ​បាន​បញ្ជូន​មក​អង់គ្លេស​វិញ​ហើយ​

​ខ្សែ​បម្រើ N’Golo Kante ​បាន​រង​របួស​អំឡុង​ពេល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង ​ហើយ​ពេល​នេះ​ត្រូវ​បញ្ជូន​មក​កាន់​ក្លឹប Chelsea ​ដើម្បី​ព្យាបាល​វិញ​ហើយ​។

 Kante ​បាន​រង​របួស​សាច់​ដុំ ​ក្នុង​ការ​ប្រកួត​ដែល​ក្រុម​បារាំង​លេង​ស្មើ​ជាមួយ​ក្រុម​អ៊ុយក្រែន ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​។ ​ដោយសារ​តែ​របួស​នេះ​ធ្ងន់ធ្ងរ​ដែរ ​ទើប​រូបគេ​តម្រូវ​ឱ្យ​ចេញ​ពី​ក្រុម​បារាំង​នៅ​ពេល​នេះ ​ដើម្បី​ត្រលប់​ទៅ​ព្យាបាល​នៅ​ក្លឹប Chelsea ​វិញ ខណៈ​ដែល​ក្រុម​បារាំង​ត្រូវ​បន្ដ​លេង​២​ប្រកួត​ទៀត។

​របួស​ខ្សែ​បម្រើ​ម្នាក់​នេះ ​នឹង​ធ្វើ​ឱ្យ​ក្រុម​តោ​ខៀវ​ពិបាក​ចិត្ត​មិន​ខាន ព្រោះ​រូបគេ​ជា​កីឡាករ​សំខាន់​ម្នាក់​ក្នុង​ក្រុម។ ​លោក Thomas Tuchel ​មាន​ផ្ដល់​ទំនុក​ចិត្ត​ណាស់​លើ​កីឡាករ​បារាំង​រូប​នេះ ​ហើយ​របួស​សាច់​ដុំ​នេះ​ទៀត​សោត​មិន​ទាន់​ច្បាស់​ថា​ត្រូវ​សម្រាក​ប៉ុន្មាន​សប្ដាហ៍​នោះ​ទេ។ Chelsea ​នៅ​មាន​ការ​ប្រកួត​សំខាន់​ខាង​មុខ​ទៀត ​ជា​ពិសេស​នៅ UEFA Champions League ​តែ​ម្ដង៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT