Zlatan ​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​១​គ្រាប់ ​ជួយ​ស៊ុយអែត​ឈ្នះ ១-០ ​

​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ​នៅ​តែ​ល្អ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​ដដែល ​ជាក់​ស្ដែង​នៅ​យប់មិញ​នេះ​រួម​ចំណែក​ជួយ​ក្រុម​ឈ្នះ​លើ​ហ្សកហ្ស៊ី ​ក្នុង​លទ្ធផល ១-០។

សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup 2022 ​នេះ ​ក្រុម​ស៊ុយអែត ​ទទួល​បាន​៣​ពិន្ទុ​ដំបូង​ហើយ ​ដោយ​យក​ឈ្នះ​លើ​ក្រុម​ហ្សកហ្ស៊ី​បាន​ក្នុង​លទ្ធផល ១-០។ ​ដោយ​១​គ្រាប់​ទទួល​បាន​ជ័យជម្នះ​នេះ​កើត​ចេញ​ពី​ការ​បញ្ជូន​របស់ Zlatan ​ឱ្យ​ទៅ​ Vilto Claesson ​ទាត់​បញ្ជូល​ទី​យ៉ាង​ស្អាត​នៅ​នាទី​៣៥។

 វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​៣៩​ឆ្នាំ​ខាង​លើ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​ស៊ុយអែត​កាន់​តែ​មាន​ទំនុក​ចិត្ត ​ព្រោះ​រូបគេ​ជា​កីឡាករ​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ៕ប្រភព Dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT