ក្រុមតោកំណាចអង់គ្លេស ប្រកួតបើកឆាកជម្រុះ World Cup 2022 នៅយប់មិញនេះ ហាក់មិនបន្ធូរជើងឱ្យក្រុមខ្សោយ សាន់ម៉ារីណូ ឡើយ ដោយលត់ក្នុងលទ្ធផល ៥-០ ឯណោះ។
សម្រាប់ការប្រកួតនេះដែរ លោក Southgate បានផ្លាស់ប្ដូរសមាសភាពកីឡាករច្រើន។ ខណៈដែលលទ្ធផលវិញក៏ឃើញថាបានល្អផងដែរ។ Calvert-Lewin រកបាន២គ្រាប់ម្នាក់ឯងក្នុងការប្រកួតនេះ ស្របពេលJames Ward-Prowse , Sterling និង Ollie Watkins រកបានម្នាក់១គ្រាប់បន្ថែមទៀត។
លទ្ធផលឈ្នះដល់ទៅ ៥-០ នេះ បានធ្វើឱ្យអង់គ្លេសឡើងឈរនៅកំពូលតារាងពូល I ហើយ។ ប្រកួតបន្ទាប់របស់ពួកគេនឹងត្រូវប៉ះជាមួយក្រុមអាល់បានីនៅថ្ងៃអាទិត្យខាងមុខនេះហើយ៕ប្រភព Dailymail