Ole លេចលឺ​ថា​បាន​កុងត្រា​ថ្មី ៣ ឆ្នាំ ហើយ​ដំឡើង​ថ្លៃ​ពលកម្ម​ប៉ុណ្ណេះ​ថែម​ទៀត

អ្នកចាត់ការ​លោក Ole Gunnar Solskjaer របស់​ក្រុម Man Utd ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​អនុញ្ញាត​ឲ្យ​មាន​ការ​បន្ត​កុងត្រា​ថ្មី​រយៈ​ពេល ៣ ឆ្នាំ​បន្ថែម​ទៀត​ពី​លើ​កុងត្រា​ចាស់​ដែល​ត្រូវ​អស់​សុពលភាព​ត្រឹម​ចុង​ខែ​មិថុនា​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​សញ្ជាតិ​ន័រវេស​កន្លង​ទៅ​ស៊ី​ថ្លៃ ៧,៥ លាន​ផោន/រដូវ​កាល ពី​បិសាច​ក្រហម ហើយ​នៅ​កុងត្រា​ថ្មី​ដែល​ចុះ​ហត្ថលេខា​ថ្មីៗ​នេះ​លេចលឺ​ថា​ទទួល​បាន ១០ លាន​ផោន/រដូវ​កាល នាំ​ឲ្យ​តម្លៃ​សរុប​មាន ៣០ លាន​ផោន។ ក្នុង​កុងត្រា​នោះ​ទំនង​ជា កុងត្រា​ពេញ ២ ឆ្នាំ ហើយ​មាន​សិទ្ធ​បន្ត​រយៈ​ពេល ១ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​របាយការណ៍​ពី The Mirror ចុះ​ផ្សាយ​ថា ការ​សម្រេច​នេះ​ធ្វើ​ឡើង​ដោយ​នាយក​ជាន់​ខ្ពស់​លោក Ed Woodward ហើយ​ពុំ​បាន​ទាមទារ​ថា​ Ole ត្រូវ​តែ​ដឹកនាំ​ក្រុម​ឲ្យ​ឈ្នះ​ពាន​រង្វាន់​នា​រដូវ​កាល​នេះ​អ្វី​នោះ​ទេ ពោល​គឺ​ក្លឹប​គិត​ថា​ការ​លេង​បច្ចុប្បន្ន​កំពុង​ធ្វើ​បាន​ល្អ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រំឭក​ថា United កំពុង​ឈរ​លេខ ២ នៅ PL មាន​គម្លាត ១៤ ពិន្ទុ​ធៀប​នឹង Man City ហើយ​ពាន UEFA Europa League ជា​ក្តី​សង្ឃឹម​សេសសល់ ដែល​កំពុង​ស្ថិត​នៅ​វគ្គ ៨ ​ក្រុម​ចុង​ក្រោយ​ត្រូវ​ប៉ះ Granada៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT