ខ្សែបម្រើ N’Golo Kante នឹងត្រូវវិលត្រលប់មកក្លឹប Chelsea វិញ មុនកាលកំណត់ បន្ទាប់ពីជួបបញ្ហារបួសផ្នែកសរសៃពួរនៅការលេងឲ្យក្រុមជម្រើសជាតិបារាំង។
ត្បិតបើរបួសនោះមើលទៅមិនជាធ្ងន់ធ្ងរ ប៉ុន្តែកីឡាករវ័យ ២៩ ឆ្នាំត្រូវបានក្លឹបប្រើសិទ្ធកោះហៅឲ្យវិលត្រលប់មកសម្រាកព្យាបាលនៅក្លឹបវិញ ដើម្បីត្រៀមខ្លួននៅយុទ្ធនាការប្រកួតសំខាន់ៗនៅខែមេសាខាងមុខ។
Kante គេបានលេង ៩០ នាទីពេញ ពេលប៉ះអ៊ុយក្រែនដោយលទ្ធផល ១-១ នៅវគ្គជម្រុះបឋម FIFA World Cup កន្លងទៅ។
សេចក្តីថ្លែងការណ៍របស់ក្រុមជម្រើសជាតិបារាំងបានបញ្ជាក់៖ “N’Golo Kante នឹងមិនចូលរួមការប្រកួតជាមួយយើងនៅ ២ ប្រកួតបន្ទាប់ពេលប៉ះកាហ្សាក់ស្ថាន និងបូស្នីនោះទេ ដោយខ្សែបម្រើ Chelsea រូបនេះមានបញ្ហាសរសៃពួរជើងឆ្វេងក្រោយចប់ការប្រកួតទល់អ៊ុយក្រែនកន្លងមក”៕
ប្រភព៖ Metro