FFC បង្ហាញមុខ​គ្រូជម្រើស​ជាតិ​ថ្មី​តែប្រវត្តិការងារ​មិន​សូវ​គេដឹងច្បាស់ប៉ុន្មាន​ទេ

សហព័ន្ធកីឡាបាល់ទាត់​កម្ពុជាបាន​ប្រកាស​កាល​ពី​ព្រឹកមិញ​នេះ អំពី​បុគ្គលថ្មី​ដែល​នឹង​មក​កាន់​តំណែងគ្រូបង្គោលជម្រើស​ជាតិ​កម្ពុជា​ជំនួស​លោក  Felix Dalmas ខណៈ​លោក​ឈ្មោះ​ Ryu Hirose មានវ័យ៥៦ឆ្នាំ។

FFC មិន​បាន​បរិយាយអំពី​ប្រវត្តិការងាររប់ស​លោក​នោះ​ទេ ខណៈ​ដែល​វេបសាយធំៗ​ក្នុង​ប្រទេស​កម្ពុជាមួយចំនួន​ បាន​ទម្លាយអំពី​ប្រវត្តិដឹកនាំរបស់​របស់​គាត់ តែ​យ៉ាងណា​! ការ​លើក​ឡើង​ទាំង​ន៉​បាន​បញ្ជាក់​ថា​មិន​ទាន់​ផ្លូវការណ៍​១០០ភាគរយ​នោះ​ដែរ ពី​ព្រោះ​ FFC ក៏មិន​ទាន់​បាន​ចេញ​សេច​ក្ដី​ថ្លែងការណាមួយ​នៅ​ឡើយ។

បែបណាក្ដី! យោង​តាម​ប្រភពវេបសាយកីឡា Knongsrok Sport បាន​ស្រាវជ្រាវ​ហើយ​រក​ឃើញប្រវត្តិការងាររបស់​លោក ដែល​ធ្លាប់​កាន់​តំណែង​ជាគ្រូបង្គោលយុវជន របស់ក្លិប Guangzhou R&F F.C នៅលីគចិនពីឆ្នាំ ២០១៦ ដល់ ២០២០។

តាមជីវប្រវត្តិដែល​លោកសរសេឹរក្នុងបណ្ដាញសង្គម linkedin លោកជាអតីតខ្សែបម្រើនៅក្លិប Fujita នៃប្រទេសជប៉ុន ហើយលោកមានបទពិសោធន៍បង្វឹក និងវិភាគការប្រកួត (Football Analysis)។ លោកមានសញ្ញាបត្រអនុបណ្ឌិត (Master)ពីសាកលវិឡាល័យ San Jose State University សហរដ្ឋអាមេរិក ផ្នែកចលនារាងកាយ (ជវកម្បនាវិទ្យា ) ។

គាត់ជាគ្រូបង្វឹកដែលមានបទពិសោធជាមួយនឹងធ្វើការនៅក្នុងឧស្សាហកម្មកីឡា មានជំនាញនិយាយភាសាអង់គ្លេស​ជាភាសាទីពីរ  វិភាគការប្រកួតបាល់ទាត់( football match analysis)ជំនាញ  Public Speaking និងគ្រូបង្វឹកបាល់ទាត់( Football Coaching)។ លោកមានជំនាញខាងទំនាក់ទំនងនិងសេវាសង្គម ដែលមានសញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ Kinesiology ពីសាកលវិទ្យាល័យ San Jose State University។

លោកកំពុងតែកាន់នូវអាជ្ញាប័ណ្ណ JFA Official S-Class License របស់ប្រទេសជប៉ុន។ លោកធ្លាប់មានតំណែងជានាយកក្រុម Teiyo University ពីកម្រិតទី៣ ដល់ ទី១ ជាអ្នកចាត់ការទូទៅនៃក្រុម Seoul Digital University និង ជាគ្រូបង្វឹករបស់ក្លិប Samut Prakan នៃលីគទីពីរថៃ ដែរបច្ចុប្បន្នក្លិបមួយនេះបានប្រម៉ូតឡើងមកកាន់លីគកំពូលថៃ។ លើសពីនេះទៅទៀត លោកជា អតីតគ្រូយុវជនក្លិបយក្សនៅចិន Guangzhou R&F ផងដែរ។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT