មុន​សម្រេច​ត្រូវ​គិត! ​នេះ​ចំណុច​ល្អ​និង​អាក្រក់ ៨ យ៉ាង​ពី​ការ​យក Ronaldo ត្រលប់​មក Real Madrid

ចាប់​តាំង​ពី​ថ្ងៃ​ដែល Juventus ធ្លាក់​ចេញ​ពី​ក្របខ័ណ្ឌ Champions League ដោយសារ​ថ្វី​ជើង​របស់ Porto និង​ជួន​ពេល​ដែល​មាន​ការ​ប្រកួតប្រជែង​ខ្លាំង​ពី​សំណាក់​ក្រុម Inter Milan នៅ Serie A ក៏​នាំ​ឲ្យ​កើត​មាន​ចចាមអារ៉ាម​ឥត​ឈប់ ថា Cristiano Ronaldo នឹង​រក​ផ្លូវ​ចាកចេញ​ពី​ក្លឹប​សេះ​បង្កង់ ហើយ​អាច​វិល​ត្រលប់​ទៅ​ក្លឹប​ចាស់ Real Madrid។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ចាំ​តែ​និយាយ​គឺ​ស្រួល តែ​អ្នក​ធ្វើ ទើប​វា​ពិបាក ហើយ​បើ​សួរ​ថា តើ Real Madrid ចង់​បាន​កីឡាករ​ល្អ​ដូច​ជា Ronaldo ឬ​អត់ ចម្លើយ​នោះ​គឺ​ប្រាកដ​ជា​ចង់​បាន ប៉ុន្តែ​មុន​ធ្វើ​ការ​សម្រេច​ពួក​គេ​ក៏​ត្រូវ​គិត​ដល់​គុណវិបត្តិ​មួយ​ចំនួន​ដែល​អាច​នឹង​កើត​ឡើង​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​អត្ថបទ​នេះ​ទំព័រ CTS Sports សូម​ធ្វើ​ការ​បង្ហាញ​ពី​ចំណុច​ល្អ ៤ យ៉ាង និង​ចំណុច​អាក្រក់ ៤ យ៉ាង ជុំវិញ​ការ​ចុះ​ហត្ថលេខា​យក Ronaldo ត្រលប់​មក​ក្លឹប​ចាស់ Real Madrid៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុច​ល្អ​ទី ១: អាច​ធានា​បាន​នៅ​ការ​រក​គ្រាប់​បាល់

ទោះ​ឈាន​ចូល​វ័យ ៣៦ ឆ្នាំ​ហើយ​ក្តី តែ​សមត្ថភាព​នៃ​ការ​បញ្ចប់​ទី​របស់​កីឡាករ​ព័រទុយហ្គាល់​នៅ​តែ​ឃើញ​ថា​ល្អ ជាក់ស្ដែង​ស្ថិតិ​ជាមួយ Juventus រដូវ​កាល​នេះ ៣៤ ប្រកួត លោក​រក​បាន ៣០ គ្រាប់​ឯ​ណោះ។ បែប​នេះ​ជាមួយ Real ដែល​ជា​ក្រុម​វាយសម្រុក​ខ្លាំង​ទៀត យ៉ាង​ហោច​ណាស់​ក៏​ធានា​បាន ២៥ គ្រាប់/រដូវ​កាល​យ៉ាង​ធូរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) ឆន្ទៈ​ក្នុង​ការ​ឈ្នះ​ដែល​គ្មាន​នរណា​បញ្ឈប់​បាន

គ្រប់​គ្នា​ដឹង​ច្បាស់​ហើយ​ថា Ronaldo គឺ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ឆន្ទៈ​ស្រេកឃ្លាន​នៅ​ការ​ទទួល​ជ័យជម្នះ ហើយ​ជានិច្ចកាល​មិត្ត​រួម​ទ្រនំ​តែ​មួយ​របស់​លោក រមែង​ទទួល​បាន​ការ​បំផុស​ទឹក​ចិត្ត​ខ្ពស់ ក្នុង​ការ​សម្រេច​ពាន​រង្វាន់​នានា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) Zidane ដឹង​ច្បាស់​ពី​ការ​ប្រើប្រាស់ Ronaldo
Zidane ធ្លាប់​បាន​ដឹកនាំ CR7 ច្រើន​ឆ្នាំ​គួរ​សម​ដែរ ហើយ​ក៏​អាច​ថា​បុរស​សញ្ជាតិ​បារាំង​ម្នាក់​នេះ អាច​ដឹង​ច្បាស់​ជាង​នរណា​ទាំង​អស់​ពី​ការ​ប្រើប្រាស់ Ronaldo នៅ​លើ​ទីលាន។ បែប​នេះ​វា​មិន​ពិបាក​នោះ​ទេ​ក្នុង​ការ​ដែល​អ្នក​ទាំង​ពីរ​សម្រប​ខ្លួន​ទៅ​មក ពោល​គឺ​ខុស​គ្នា​បើ​ធៀប​នឹង​ការ​ដែល Real ត្រូវ​យក​អ្នក​ថ្មី​សុទ្ធ​សាធ​ដូច​ជា Haaland ឬ Mbappe។

៤) ជួយ​ជំរុញ​ផ្នែក​ទីផ្សារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វត្តមាន​របស់ Ronaldo នៅ​ទីណា កំណើន​ទីផ្សារ​របស់​ក្លឹប​នឹង​មាន​ការ​កើន​ឡើង​នៅ​ទី​នោះ។ មិន​ថា​តែ​ការ​លក់​អាវ ការ​ទាក់ទាញ​ក្រុមហ៊ុន​ជា​ម្ចាស់​ឧបត្ថម្ភ ក៏​អាច​ទទួល​បាន​សញ្ញា​វិជ្ជមាន​ខ្ពស់​ជាង​មុន​ផង​ដែរ។ ជាង​នេះ​ក្នុង​ពេល​ដែល​វិបត្តិ​សេដ្ឋកិច្ច ដោយសារ​ជំងឺ COVID-19 កំពុង​ញាំញី​ផង ​នាំ​ឲ្យ​វត្តមាន​របស់ CR7 គឺ​ជា​រឿង​សំខាន់​សម្រាប់ Real មិន​ថា​តែ​លើ​ទីលាន និង​ក្រៅ​ទីលាន លើ​ផ្នែក​ទីផ្សារ​នេះ​ផ្ទាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុច​អាក្រក់​ទី ១: ជា​ការ​វិនិយោគ​រយៈ​ពេល​ខ្លី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈាន​ចូល​វ័យ ៣៦ ឆ្នាំ​ទៅ​ហើយ ការ​ដែល​យក Ronaldo មក​នោះ ក្លឹប Real Madrid ក៏​ត្រូវ​តែ​ហ៊ាន​ទទួល​យក​ទុក​ជា​មុន​ថា នឹង​មិន​រក​បាន​ផល​ចំណេញ​ណា​មួយ​ពី​ការ​លក់​គេ​ចេញ​នៅ​ថ្ងៃ​ខាង​មុខ​ឡើយ។ ជា​រួម​ទៅ​គឺ​ខុស​គ្នា​ពី​ការ​ចុះ​ហត្ថលេខា​យក​យុវជន​ឆ្នើម ដែល​ស្ថិត​នៅ​វ័យ​ស្រករ​ជាង ២០ ​ដែល Real អាច​នឹង​ទទួល​ផល​ចំណេញ​ពី​ការ​លក់​ចេញ​នៅ​រយៈ​ពេល ២-៣ ឆ្នាំ​ក្រោយ បើ​ពួក​គេ​កាន់​តែ​ឡើង​ជើង​ខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) ការ​វិល​ត្រលប់​នូវ​អាកប្បកិរិយា​មិន​ល្អ

គ្រប់​គ្នា​ត្រូវ​តែ​ទទួល​ស្គាល់​អំពី​ចរិត​និង​អាកប្បកិរិយា​របស់ Ronaldo ជា​ពិសេស​គឺ​មិត្ត​រួម​ក្រុម​ថ្មី​ដូច​ជា Hazard ឬ Courtois ដែល​មិន​ធ្លាប់​ទទួល​រង​នូវ​បទពិសោធន៍​ជា​មុន។ ជា​ញឹកញយ​ក្នុង​ការ​ប្រកួត CR7 មិន​ខ្លាច​រអា​នោះ​ទេ ក្នុង​ការ​បង្ហាញ​នូវ​អារម្មណ៍​ខឹងសម្បា ឬ​ទើសទាល់​ទៅ​លើ​មិត្ត​រួម​ក្រុម នៅ​ពេល​ដែល​ក្រុម​ទទួល​បាន​លទ្ធផល​មិន​ល្អ។ បែប​នេះ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ប្រាកដ​ជា​នឹង​កើត​មាន​បញ្ហា​ផ្ទៃ​ក្នុង​ខ្លះៗ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) ការ​ខកខាន​នាំ​យក​តារា​ឆ្នើម​ដទៃ​ទៀត

Haaland និង Mbappe គឺ​ជា​គោលដៅ​ដែល Real Madrid ចង់​បាន​ដូច​គ្នា ហើយ​យូរ​បំផុត​ពួក​គេ​ត្រូវ​ធ្វើ​ការ​សម្រេច​ត្រឹម​រដូវ​ក្តៅ​មុខ។ បែប​នេះ​ប្រសិន​នាំ​យក​ Ronaldo មក​ហើយ នោះ​គឺ​គ្មាន​ផ្លូវ​ដែល Real នឹង​យក Mbappe មក​ទៀត​នោះ​ទេ ហើយ​សាមី​ខ្លួន Mbappeផ្ទាល់​ក៏​គេ​មិន​ចង់​មក​ដែរ ព្រោះ​មិន​ចង់​ក្លាយ​ជា​ស្រមោល​របស់ Ronaldo ដូច​ដែល​កំពុង​មាន​ឋានៈ​ត្រឹម​ជា​ស្រមោល​របស់ Neymar នៅ​ក្លឹប​បារាំង PSGសព្វថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) ថ្លៃ​ពលកម្ម​កប់​ពពក

បច្ចុប្បន្ន​នៅ Juventus តារា​ឆ្នើម​ព័រទុយហ្គាល់​ស៊ី​ថ្លៃ​ពលកម្ម ៣១ លាន​អឺរ៉ូ/ឆ្នាំ ដែល​ទំហំ​នេះ​ថ្លៃ​ជាង​តម្លៃ​ផ្ទេរ​ចេញ​របស់​លោក​ទៅ​ទៀត។ បែប​នេះ​ Real ពិត​ជា​ពិបាក​នឹង​ផ្តល់​ឲ្យ​ខ្លាំង​ណាស់ ព្រោះ​សព្វថ្ងៃ​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ហើយ​ត្រូវ​ត​កុងត្រា​ថ្មី​ឲ្យ Ramos ដែល​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​លំដាប់​ទី ៣ ​ថែម​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្តាប់​ទៅ​ហេតុផល​នៃ​គុណវិបត្តិ​ទាំង​អស់​ពិត​ជា​ស្មុគស្មាញ ហើយ​ប្រសិន​ណា Real ​សម្រេច​មិន​យក Ronaldo មក​វិញ​នោះ ក៏​មាន​ន័យ​ថា រជ្ជកាល​របស់ Ronaldo/Messi ទំនង​ជា​ត្រូវ​បញ្ចប់​ត្រឹម​ឆ្នាំ​ ២០២១ នេះ​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT