ក្រឡែកមើលតារាងចំណាត់ថ្នាក់ក្រោយកម្ពុជា ដណ្តើមបានមេដាយមាស ២គ្រឿង នៅ Asian Games

ក្នុងរយៈពេល ០២ថ្ងៃជាប់ៗគ្នានៅព្រឹត្តិការណ៍កីឡា Asian Games 2018 ដែលប្រព្រឹត្តិឡើងនៅប្រទេសឥណ្ឌូនេស៊ី អត្តពលិកកម្ពុជា ០៣រូប ដណ្តើមបានមេដាយមាស ២គ្រឿង និង សំរឹទ្ធមួយគ្រឿង ដែលនេះបង្ហាញពីមោទនភាពដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។
គួររំលឹកថា​ កាលពីឆ្នាំ ២០១៤​ កន្លងមក កម្ពុជា ធ្លាប់ឈ្នះបានមេដាយមាសតែមួយគត់ ជាប្រវត្តិសាស្រ្ត​ ដែលធ្វើបានដោយកីឡាការនីតេក្វាន់ដូ ស៊ន សៀវម៉ី ខណៈនៅឆ្នាំនេះ នាងមិនអាចការពារមេដាយរបស់ខ្លួនបានឡើយ ។

មេដាយដែលកម្ពុជារកបាន គឺចេញពីវិញ្ញាសារកីឡាដូចជា កីឡាការនី ខាន់ ចេសា ឈ្នះមេដាយមាស វិញ្ញាសារកីឡាជីជិតស៊ូ ( Ju-Jitsu) និងកីឡាករ សាលី អ៊ូមើត ដែលឈ្នះមេដាយពីរគ្រឿង ក្នុងនោះ មេដាយមាស​ លើវិញ្ញាសារ Ski-modified និង មេដាយសំរឹទ្ធលើវិញ្ញាសារ Runabout 100 Stock ។

ក្រោយកម្ពុជា ដណ្តើមបានមេដាយចំនួន ៣ ( មាស​ ២ )នេះ បានធ្វើឱ្យកម្ពុជា ឈរលេខរៀងទី ១៧ ស្ថិតនៅក្នុងប្រទេសដែលដណ្តើមមេដាយមាសច្រើនជាងគេ ជាបណ្តោះអាសន្ន ពោលគឺនៅពីលើក្នុងតំបន់ដូចជា វៀតណាម ហ្វីលីពីន និង មីយ៉ាន់ម៉ា ជាដើម៕