ម៉ៃ ថៃសាន់ ​នឹង​ប៉ះ​គ្នា​ទល់ Holyfield នៅ​ថ្ងៃ​ទី ២៩ ឧសភា ដោយ​រំពឹង​បាន​លុយ​ប៉ុណ្ណេះ

ក្រោយ​ការ​វិល​ត្រលប់​មក​សង្វៀន​សារ​ជា​ថ្មី និង​ទើប​តែ​បញ្ចប់​ការ​ប្រកួត​ទល់ Roy Jones Jr កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ ទី​បំផុត Mike Tyson បាន​ប្រកាស​អំពី​ការ​ប្រកួត​លើក​ទី ២ របស់​ខ្លួន​ហើយ​នោះ​គឺ​នៅ​ថ្ងៃ​ទី ២៩ ឧសភា ឆ្នាំ ២០២១ ខាង​មុខ ដោយ​ជា​ការ​ប៉ះ​គ្នា​ទល់ Evander Holyfield។

អ្នក​ទាំង​ពីរ​ជា​សត្រូវ​ចាស់​ធ្លាប់​ប៉ះ​គ្នា​កំឡុង​ឆ្នាំ ១៩៩៦ និង ១៩៩៧ ដោយ​កាល​នោះ​គេ​ល្បី​រឿង Tyson ខាំ​ស្លឹក​ត្រចៀក Holyfield នៅ​លើ​សង្វៀន។

យ៉ាង​ណា​ការ​ប៉ះ​គ្នា​សារ​នេះ គឺ Tyson ចង់​បាន ២៥ លាន​ដុល្លារ​ពី​ការ​ប្រកួត ហើយ​អ្នក​ប្រដាល់​ជើង​ចាស់​ទាំង​ពីរ​ក៏​ព្រមព្រៀង​គ្នា​ហើយ​ដែរ​ជុំវិញ​ការ​ចែក​លុយ​ម្នាក់ ៥០ ភាគរយ​ពី​ការ​ប្រកួត​នោះ។

សម្រាប់ Tyson ក៏​បាន​និយាយ​លើ Instagram កាល​ពី​ថ្ងៃ​ទី ២៤ ​មិនា​កន្លង​ទៅ​នេះ​ថា៖ “ខ្ញុំ​ចង់​ឲ្យ​អ្នក​គ្រប់​គ្នា​ដឹង​ថា​ខ្ញុំ​នឹង​ប្រកួត​ជាមួយ Holyfield ហើយ​ស្តាប់​ណា​ខ្ញុំ​នឹង​យក​ជ័យជម្នះ​ឲ្យ​បាន​នៅ​ថ្ងៃ​ទី ២៩ ​ឧសភា​នោះ”៕

ប្រភព៖ GiveMeSports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT