Felix G. Dalmas​: វាជាកិត្តិយសដ៏អស្ចារ្យបំផុតក្នុងជីវិត ដែលដឹកនាំក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា

លោក Felix G. Dalmas​ ដែលជាជនជាតិអាហ្សង់ទីន អតីតគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា​ នៅក្នុងក្រុមដឹកនាំរបស់លោក Keisuke Honda បានថ្លែងសារដ៏រំជួលចិត្ត បង្ហាញសេចក្តីស្រឡាញ់ចំពោះប្រជាជនកម្ពុជា​ ក្រុមជម្រើសជាតិកម្ពុជា ដែលលោកបានដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអស់រយៈពេលជាងពីរឆ្នាំ ប៉ុន្តែមិនអាចបន្តដំណើរឆ្ពោះទៅមុខជាមួយក្រុមបាល់ទាត់កម្ពុជាបាន។ ក្នុងនាមជាគ្រូបង្វឹក និងជាអ្នកដឹកនាំនៃក្រុមជម្រើសជាតិកម្ពុជា វាគឺជាកិត្តិយសដ៏អស្ចារ្យបំផុតមួយ ក្នុងជីវិតរបស់លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងសារជាវីដេអូ​កាលពីយប់ថ្ងៃ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ ដែលបានផ្សព្វផ្សាយដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក Felix G. Dalmas និយាយថា «ខ្ញុំនឹងមិនអាចបន្តក្នុងនាមជាគ្រូបង្វឹកទៀតទេ ដោយសារតែបញ្ហាផ្ទាល់ខ្លួនមួយចំនួនរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំជឿជាក់ថា លោកគ្រូ Keisuke Hondaនឹងនៅតែបន្តការដឹកនាំដ៏ល្អ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា។ អស់រយៈពេលពីរឆ្នាំមកនេះ ខ្ញុំមានក្រុមការងារបច្ចេកទេសកម្ពុជាដ៏អស្ចារ្យមួយ ហើយមានមនុស្សអស្ចារ្យជាច្រើនទៀត ដែលនៅពីក្រោយការប្រកួតរបស់ពួកយើង ពួកគេបានធ្វើការយ៉ាងខ្លាំង និងបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តសម្រាប់ក្រុម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបានធ្វើការងារជារៀងរាល់ថ្ងៃជាមួយកីឡាករ គ្រូបង្វឹករបស់ក្លិបអាជីពនានា ហើយក៏មានម្ចាស់ក្លិបទាំងនោះផងដែរ ពួកគេបានគាំទ្រខ្ញុំយ៉ាងខ្លាំងដើម្បីចង់ឱ្យប្រទេសកម្ពុជា និងកីឡាកររបស់យើងកាន់តែមានភាពរីកចម្រើន។ ការធ្វើការងារសហការជាមួយពួកគាត់វាពិតជាវិសេសវិសាលណាស់សម្រាប់ខ្ញុំ។ ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក Keisuke Honda ដែលជឿទុកចិត្តមកលើរូបខ្ញុំ ហើយបានផ្តល់ឱកាសឱ្យខ្ញុំក្នុងការដឹកនាំក្រុមជម្រើសជាតិកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាតែងតែជឿជាក់លើទស្សនវិស័យបាល់ទាត់ និងគាំទ្រដល់ក្តីសុបិនរបស់ពួកយើងក្នុងការកសាងមូលដ្ឋានគ្រឹះ សម្រាប់យុគសម័យថ្មីនៃបាល់ទាត់កម្ពុជា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Felix G. Dalmas​ ពិតជាពេញចិត្តចំពោះកីឡាករទាំងអស់ដែលតែងតែធ្វើតាមការណែនាំរបស់លោកដោយអស់ពីចិត្ត ហើយបានបង្ហាញនូវឆន្ទៈយ៉ាងមោះមុតគ្រប់ការប្រកួតដើម្បីក្រុម។ អ្នកទាំងអស់គ្នាតែងតែព្យាយាមជម្នះខ្លួនឯងជារៀងរាល់ថ្ងៃ និងព្យាយាមកែតម្រូវខ្លួនឯងទាំងនៅក្នុង និងក្រៅទីលាន។ លោកបានមើលឃើញពីការលះបង់ដែលអ្នកទាំងអស់គ្នាបានធ្វើ និងការរីកចម្រើនដែលអ្នកទាំងអស់គ្នាសម្រេចបាន ដែលធ្វើឱ្យរូបលោកជឿជាក់ថា ប្រជាជនកម្ពុជា ក៏ដូចកីឡាករទាំងអស់ពិតជាអាចសម្រេចនូវក្តីសុបិនដ៏ធំរបស់ខ្លួនបាន ដើម្បីនាំប្រទេសមួយនេះឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងក្នុងឆាកអន្តរជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងរយៈពេលតែពីរឆ្នាំប៉ុណ្ណោះ ពួកយើងបានបង្កើតមូលដ្ឋានគ្រឹះនៃរបៀបលេងមួយ ដែលមានសក្តានុពលយ៉ាងខ្លាំង។ មូលដ្ឋានគ្រឹះដ៏រឹងមាំមួយនេះ បានបង្ហាញរួចមកហើយនូវអ្វីដែលវាអាចសម្រេចបាន និងទទួលបានលទ្ធផលមិនគួរឱ្យជឿ ដូចជា៖ ការឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅក្នុងពានរង្វាន់ AFF U22 LG Cup 2019 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ, ការឆ្លងចូលវគ្គជម្រុះជុំទី២ ក្នុងពានរង្វាន់បាល់ទាត់ពិភពលោក (ក្នុងនាមជាក្រុមដែលក្មេងជាងគេក្នុងការប្រកួត) និងការទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតកីឡា ស៊ីហ្គេម កាលពីឆ្នាំ២០១៩ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់បាល់ទាត់កម្ពុជា។ អ្វីដែលសំខាន់យើងបានផ្សាភ្ជាប់ទស្សនៈបាល់ទាត់ និងរបៀបនៃការលេងមួយ ដែលសម្គាល់ថា នេះជារបៀបនៃការលេងរបស់កម្ពុជា ដែលនេះគឺជាអ្វីដែលលោកមានមោទនភាពបំផុត។ ពេលនេះកម្ពុជាមានមូលដ្ឋា នគ្រឹះ និងគន្លងផ្លូវនៃដំណើរការអភិវឌ្ឍន៍ក្រុមជម្រើសជាតិយ៉ាងច្បាស់លាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះពិតជាមោទនភាពចំពោះអ្វីដែលពួកយើងបានកសាង ហើយលោកជឿជាក់ថា ជាមួយនឹងមូល ដ្ឋានគ្រឹះនេះ នឹងបង្កើតបាននូវប្រវត្តិសាស្ត្រថ្មីមួយរបស់កម្ពុជា ដែលនឹងអាចកើតមានឡើងជាច្រើនទៀត នាពេលអនាគត។ «ខ្ញុំពិតជាមានកិត្តិយសណាស់ ដែលបានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្របាល់ទាត់របស់ប្រទេសដ៏អស្ចារ្យមួយនេះ។ ខ្ញុំនឹងតែងតែចងចាំ និងដឹងគុណដល់ប្រជាជនកម្ពុជាជានិច្ច ចំពោះទឹកចិត្តដ៏ស្មោះសរបស់អ្នកចំពោះខ្ញុំ។ លើសពីនេះទៅទៀត ក្រៅពីការងារក្រុមជម្រើសជាតិ ខ្ញុំបានរស់នៅ និងធ្វើការជាមួយប្រជាជនកម្ពុជាផ្សេងទៀតជារៀងរាល់ថ្ងៃ ដែលបានធ្វើឱ្យខ្ញុំមានបទពិសោធន៍យល់ដឹងផ្ទាល់ថា ប្រទេសមួយនេះមានមនុស្សអស្ចារ្យជាច្រើនដែលមានទេពកោសល្យ និងឧស្សាហ៍ព្យាយាមយ៉ាងខ្លាំង។ សូមអរគុណយ៉ាងជ្រាលជ្រៅដល់អ្នកគាំទ្រទាំងអស់ សម្រាប់ការគាំទ្រដ៏ស្មោះស្ម័គ្ររបស់អ្នក។ អ្នកទាំងអស់គ្នា គឺជាចង្វាក់បេះដូងរបស់ក្រុម។ អ្នកទាំងអស់គ្នា គឺជាកីឡាករទី១២ របស់យើង។ ខ្ញុំនឹងនឹកអ្នកទាំងអស់គ្នា ហើយខ្ញុំសង្ឃឹមថា ថ្ងៃណាមួយយើងនឹងជួបគ្នាម្តងទៀត។ ពេលនេះ និងជាដរាប ផ្នែកមួយនៃបេះដូងរបស់ខ្ញុំ គឺពណ៌ខៀវ និងពណ៌ក្រហម។ ខ្ញុំតែងតែជាអ្នកគាំទ្ររបស់កម្ពុជាជានិច្ច។ បាល់ទាត់តែងតែនាំយើងឱ្យនៅជាមួយគ្នាម្តងទៀត»។ នេះជាការលើកឡើងបន្ថែម របស់លោក Felix G. Dalmas។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏ថ្លែងអំណរគុណចំពោះ Felix G. Dalmas សម្រាប់គ្រប់យ៉ាង ដែលអ្នកបានធ្វើ និងលះបង់សម្រាប់ក្រុមជម្រើសជាតិ និងអ្នកគាំទ្រកម្ពុជាកន្លងមក។ ពួកយើងពិតជាកោតសរសើរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT