Adriano “Mikinho” Moraes ជាអ្នកជោគជ័យបំផុតលំដាប់ពិភពលោកពេលឡើងមកកាន់សង្វៀន ONE Championship ប៉ុន្តែ ការប្រឈមមុខក្នុងជំនួបបន្ទាប់គឺជាវីរបុរសគុនចម្រុះមួយរូប។
តារាប្រេស៊ីលនឹងឡើងការពារខ្សែក្រវាត់ ONE Flyweight World Title របស់ខ្លួនទល់នឹង Demetrious “Mighty Mouse” Johnson ក្នុងនាមជាគូឯកនៃ ព្រឹត្តិការណ៍ “ONE on TNT I” នៅថ្ងៃពុធទី ៧ ខែ មេសា។ ហើយបើសិនរូបគេទទួលជ័យជម្នះលើវីរបុរសអាមេរិក វានឹងលើកមុខមាត់ “Mikinho” កាន់តែខ្ពស់មិនខាន។
«សម្រាប់ខ្ញុំ នេះជាការប្រកួតដ៏ធំបំផុតក្នុងទម្ងន់ flyweight នៅក្នុងពិភពលោកសព្វថ្ងៃ។ បើអ្នកមានតារាទម្ងន់ flyweight ម្នាក់ក្នុងលោកទៅប្រកួតជាមួយវីរបុរស អ្នកដែលអាចផ្ដួល DJ បានដ៏ល្អបំផុត នោះគឺជារូបខ្ញុំហើយ។ ខ្ញុំជឿជាក់ថា អាចធ្វើបាន»។ Moraes បានថ្លែងបែបនេះ។
Johnson ជាអ្នកគ្រប់គ្រងទម្ងន់ flyweight មិនធ្លាប់មានពីមុនមកនៅអាមេរិកខាងជើង ដោយឈ្នះខ្សែក្រវាត់ World Title ១២សម័យកាលដែលជាពេលវេលាឡើងខ្ពស់បំផុត។ ហើយគេទទួលជ័យជម្នះ ៣-០ នៅសង្វៀន ONE និង គ្រងជើងឯក ONE Flyweight World Grand Prix Championship នាពេលបច្ចុប្បន្ន។
ប៉ុន្តែ Moraes បានឈ្នះជើងឯក World Title រហូតដល់ ៦ សម័យនៅសង្វៀន The Home Of Martial Arts និងស្ថិតនៅចំណាត់ថ្នាក់លេខ២នៅពីក្រោយ Bibiano “The Flash” Fernandes នៃសង្វៀនលំដាប់ពិភពលោក។
«DJ គឺជាអ្នកល្បីឈ្មោះ ប៉ុន្តែខ្ញុំមិនខ្វល់ទេ។ ខ្ញុំព្យាយាមផ្ដោតអារម្មណ៍, ផ្ដោតលើវិធីរបស់ខ្ញុំ, និងធ្វើអ្វីៗដើម្បីទទួលជ័យជម្នះ»។ បុរសប្រេស៊ីវ័យ ៣២ ឆ្នាំបានបន្តបែបនេះ។
«ខ្ញុំបានអបអររូបគេនៅកម្មវិធី World Grand Prix [ដូច្នេះ ខ្ញុំ] អាចប្រកួតទល់នឹងរូបគេ។ អ្នកដឹងអំពីប្រវត្តិរួចហើយ។ គេជាកីឡាករល្អបំផុតម្នាក់ក្នុងចំណោមអ្នកល្បីៗទូទាំងពិភពលោក។ ពិតណាស់ មនុស្សជាច្រើនបានគិតថា វាជាឧបសគ្គសម្រាប់ខ្ញុំ តែខ្ញុំមិនខ្វល់ទេ។ ម្នាក់ៗមានរឿងរ៉ាវរៀងៗខ្លួន ហើយ ខ្ញុំត្រូវរក្សាផ្នត់គំនិតរបស់ខ្ញុំ»។
Moraes បានតាមដាន “Mighty Mouse” រយៈពេលយូរមកហើយ និងបានទស្សនាការប្រកួតយ៉ាងយកចិត្តទុកដាក់ទៀតផងមុនពេលរូបគេឈ្នះជើងឯក ONE Flyweight World Grand Prix។
តារាប្រេស៊ីលបានដឹងចំណុចល្អបំផុតច្រើនពីសំណាក់តារាមកពីរដ្ឋធានីវ៉ាស៊ីនតោន។ ប៉ុន្តែ “Mikinho” ជឿថា គេមានមនុស្សជាច្រើននៅ American Top Team ដែលជួយត្រៀមរួរាល់សម្រាប់ការប្រកួតនេះ។
Moraes បានរៀបរាប់អំពី Johnson បែបនេះ ៖«ការប្ដូរចង្វាក់របស់គេល្អណាស់, ចំបាប់ក៏ល្អទៀត, កម្លាំងវិញក៏ល្អ, គេមានកម្រិតខ្ពស់, និងភាពឆ្លាតវៃ— គេធ្វើអ្វីៗមានភាពងាយស្រួល»។
«ដោយសារតែ DJ ល្អក្នុងការប្រកួតយុទ្ធ អ្នកត្រូវមានផែនការ។ ដូច្នេះ Katel Kubis កំពុងរៀបចំផែនការជាច្រើនជាមួយខ្ញុំ។ Conan Silveira បានផ្ដល់គំនិត និង Mike Brown ជាគ្រូបង្វឹកល្អបំផុតម្នាក់ក្នុងលោក។ លើសពីនេះ ខ្ញុំមានមនុស្សមួយចំនួនដូចជា Kyoji Horiguchi និង Jussier Formiga, មានអ្នកខ្លាំង [ទម្ងន់] flyweight ក្នុងលោកសព្វថ្ងៃ។ ខ្ញុំគិតថា ការប្រកួតនេះពិតជាអស្ចារ្យខ្លាំងណាស់»។
ដោយសារមានផែនការនិងការហ្វឹកហាត់កកម្រិតខ្ពស់ជាមួយដៃគូ Moraes ក៏មានវិធីផ្ទាល់ខ្លួនដើម្បីបង្ហាញលើសង្វៀន TNT ផងដែរ។
ខណៈ Johnson មានកម្រិតខ្សែក្រវាត់ខ្មៅជឺជិតស៊ូជា កត្តា នាំ ទៅ ជោគជ័យ “Mikinho” ពិតជាមិនយល់ស្របឡើយ។ កីឡាករប្រេស៊ីលក៏មានស្នៀតដើម្បីបញ្ចប់គូប្រកួតលឿនបំផុតដែរនៅ ONE ដូចគ្នា។
តារាប្រេស៊ីលសង្កត់ធ្ងន់ ៖«ខ្ញុំមិនគិតថា ខ្ញុំមិនល្អបំផុតនៅក្នុងលោកទេ ប៉ុន្តែ ខ្ញុំមានភាពខុសប្លែក។ ខ្ញុំផ្លាស់ប្ដូរស្នៀតបានលឿន [ល្អណាស់] ហើយខ្ញុំលឿនផងដែរ។ ខ្ញុំតែងតែសម្រេចបានភាពត្រឹមត្រូវ។ ខ្ញុំហ្វឹកហាត់ខ្លាំងរាល់ថ្ងៃ»។
«DJ បានយកឈ្នះកីឡាករខ្លាំងជាច្រើន ប៉ុន្តែ ពេលខ្ញុំវ៉ៃ Danny Kingad ខ្ញុំ អាច បញ្ចប់គេត្រឹមទឹកទី១ ខណៈ DJ មិនអាចបញ្ចប់ឲ្យគូប្រកួតចុះចាញ់បាន»។
“Mikinho” ថាគ្មានអ្វីក្រៅពីពាក្យថាស្រេកឃ្លាននោះឡើយ។
តារាប្រេស៊ីលបានជម្នះច្រើនក្នុងជីវិត , លះបង់ច្រើនដើម្បីទទួលបានភាពជោគជ័យក្នុងក្បាច់គុន, និង មានមោទនភាពក្នុងការប្រកួតប្រចាំសង្វៀន ONE ទម្ងន់ flyweight ។
ការតស៊ូទាំងនេះជាការលើកទឹកចិត្តដល់ Moraes ឲ្យក្លាយជាកីឡាករល្អបំផុតក្នុងទម្ងន់ flyweight។
«បើសិនខ្ញុំផ្ដួល DJ វានឹងក្លាយជាឱកាសល្អបំផុតក្នុងអាជីពរបស់ខ្ញុំ, សម្រាប់ក្រុមការងារ, និងគ្រួសាររបស់ខ្ញុំ។ ខ្ញុំត្រៀមរួចរាល់សម្រាប់ការប្រកួតនេះ»។
«ខ្ញុំប្រកួតឲ្យសង្វៀន ONE Championship រយៈពេល ៨ ឆ្នាំមកហើយ ហើយខ្ញុំនឹងឹឡើងការពារទង់ជាតិរបស់ ONE Championship។ DJ មានអ្វីៗគ្រប់យ៉ាងរួចហើយទៅហើយ ហើយគេនឹងព្យាយាមដណ្ដើមពីខ្ញុំ។ គេនឹងធ្វើឲ្យអស់សមត្ថភាព។ វាជាការពិត»។