ការប្រកួតរវាងក្រុម Manchester City និង Spurs ក្នុងពានរង្វាន់ Carabao Cup នៅថ្ងៃទី២៥ខែមេសាខាងមុខនេះ នឹងឱ្យអ្នកគាំទ្រចូលទស្សនា៨ពាន់នាក់។
ប្រភពនៅអង់គ្លេសបានអះអាងថារដ្ឋាភិបាលអង់គ្លេស នឹងយកការប្រកួតខាងលើនេះដើម្បីធ្វើតេស្ដសាកល្បងឱ្យអ្នកគាំទ្រចូលទស្សនា។ មួយវិញទៀតសំបុត្រ៨ពាន់សំបុត្រនេះ នឹងឱ្យទៅខាងបុគ្គលិកក្រុមគ្រូពេទ្យ NHS ច្រើនជាងគេ។ ការធ្វើបែបនេះគឺជាការរំលឹកដឹងគុណដល់ក្រុមគ្រូពេទ្យដែលបានចំណាយពេលកន្លងមក ទប់ស្កាត់មេរោគកូវីដ១៩។
អ្នកទាំង៨ពាន់ដែលនឹងត្រូវឱ្យចូលទស្សនាការប្រកួតនេះ ត្រូវរក្សាគម្លាតសង្គមដដែល ពាក់ម៉ាស់ និងអង្គុយឃ្លាតពីគ្នា។ ប្រសិនបើដំណើរការប្រកួតមួយនេះបានល្អ នោះការប្រកួតបន្ដបន្ទាប់ទៀតក៏អាចនឹងមានអ្នកគាំទ្រខ្លះចូលទស្សនាផងដែរ៕ប្រភព Dailymail