ក្រុម Liverpool ទំនងជានឹងចាប់យកអតីតកីឡាកររបស់ខ្លួន Luis Suarez មករួមក្រុមវិញ ប្រសិនបើខ្សែប្រយុទ្ធ Mohamed Salah ចាកចេញនៅរដូវកាលក្រោយ។
Salah នៅរដូវកាលនេះមានដំណឹងថានឹងអាចចាកចេញពី Liverpool ច្រើន ដោយសារតែរូបគេហាក់មិនពេញចិត្តជាមួយលោក Klopp ឡើយ។ តែមកដល់ពេលនេះមិនទាន់មានដំណឹងថាមានក្លឹបណាខ្លះចង់បានរូបគេឡើយ ព្រោះការដោះដូរកីឡាករនៅវែងឆ្ងាយទៀតដែរ ហើយតម្លៃខ្លួនរបស់គេវិញក៏ទំនងជាមិនថោកទេ។
យ៉ាងណាក៏ដោយដើម្បីជាការត្រៀមទុក ក្រុម Liverpool បានសម្លឹងមើលឃើញកីឡាករម្នាក់ក្នុងចិត្តទៅហើយ។ ម្នាក់នោះគឺ Suarez ដែលជាអតីតខ្សែប្រយុទ្ធរបស់ខ្លួនតែម្ដង។ កីឡាករវ័យ២៤ឆ្នាំរូបនេះ កំពុងលេងឱ្យក្រុម AT Madrid ប៉ុន្តែក៏ទំនងមិននៅយូរដែរ ព្រោះប្រសិនបើ Liverpool ចង់បានមែន គេទំនងជានឹងទៅក្លឹបដើមវិញហើយ៕ប្រភព Dailymail