អនុប្រធានក្លឹប Juventus លោក Pavel Nedved បានបញ្ជាក់ច្បាស់ថាខ្សែប្រយុទ្ធ Cristiano Ronaldo មិនមែនសម្រាប់លក់ឱ្យទៅក្លឹបណានោះទេនារដូវក្ដៅខាងមុខ។
កីឡាករវ័យ៣៦ឆ្នាំខាងលើ មានកុងត្រាជាមួយក្រុម Juventus ដល់ឆ្នាំ២០២២ ប៉ុន្តែមានប្រភពមួយចំនួនបានអះអាងថារូបគេទំនងជាមានចិត្តចង់ចាកចេញហើយ ក្រោយពីធ្វើមិនបានល្អនៅរដុវកាលនេះ។ ជាពិសេសការធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ធ្វើឱ្យអតីតកីឡាករ Real Madrid មិនសប្បាយចិត្តឡើយ។
យ៉ាងណាមិញ ដើម្បីបញ្ចប់ពាក្យរិះគន់ទាំងអស់នោះ លោក Nedved បានបញ្ជាក់យ៉ាងច្បាស់ថា៖ “Ronaldo មិនអាចប៉ះបានទេ។ គាត់មានកុងត្រាជាមួយយើងដល់ឆ្នាំ២០២២ ហើយគាត់នឹងបន្ដនៅទីនេះ។ អ្វីដែលកើតឡើងបន្ដទៀត យើងនឹងបានឃើញក្នុងពេលឆាប់ៗ”៕ប្រភព Marca