ក្រុមការពារតំណែងជើងឯកបារាំងលេងបានត្រឹមស្មើជាមួយក្រុមអ៊ុយក្រែន ក្នុងលទ្ធផល ១-១ ប៉ុណ្ណោះសម្រាប់ការប្រកួតជម្រុះ World Cup 2022 នៅយប់មិញនេះ។
សម្រាប់ការប្រកួតនេះដែរ បារាំងបានបើកការនាំមុខមុនទៅលើក្រុមអ៊ុយក្រែន ដោយ Griezmann ជាអ្នកធ្វើបានសម្រេច។ តែយ៉ាងណាក៏ដោយនៅតង់ទី២ ខ្សែការពារ Kimpembe ក៏ធ្វើឱ្យចូលទីខ្លួនឯងវិញ ធ្វើឱ្យក្រុមអ៊ុយក្រែនតាមស្មើវិញបានក្នុងលទ្ធផល ១-១ រហូតដល់ចប់ការប្រកួតតែម្ដង។
លទ្ធផលស្មើនេះបានធ្វើឱ្យក្រុមបារាំងមិនសប្បាយចិត្តនោះទេ ពោលគឺពួកគេរំពឹងថានឹងបាន៣ពិន្ទុហើយសម្រាប់ការប្រកួតបើកឆាកនេះ។ យ៉ាងណា ចែកគ្នាម្នាក់១ពិន្ទុក៏មិនអាក្រក់សម្រាប់បារាំងដែរ ពោលគឺក្រុម២ទៀតក្នុងពូល G ជាមួយគ្នាក៏ស្មើគ្នាដែរ ដោយ ហ្វាំងឡង់ក៏លេងបានត្រឹមស្មើជាមួយក្រុមបូស្នី ក្នុងលទ្ធផល ២-២៕ប្រភព Dailymail