ក្រុមព័រទុយហ្គាល់បានយកឈ្នះលើក្រុមអាស៊ែបៃហ្សង់ ក្នុងលទ្ធផល ១-០ សម្រាប់ការប្រកួតវគ្គជម្រុះ World Cup 2022 នៅតំបន់អឺរ៉ុប។
សម្រាប់ការប្រកួតនេះ ក្រុមព័រទុយហ្គាល់ព្យាយាមសម្រុកខ្លាំងមែនទែន ប៉ុន្តែលទ្ធផលជាក់ស្ដែងមិនអាចទម្លាយសំណាញ់ទីឬផុតដៃអ្នកចាំទីបានឡើយ។ រហូតដល់១គ្រាប់ដែលយកឈ្នះលើក្រុមអាស៊ែបៃហ្សង់ នោះកើតឡើង ដោយបាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Medvedev ប៉ុណ្ណោះ។ យ៉ាងណាមិញ លទ្ធផល ១-០ នេះក៏បានធ្វើឱ្យក្រុមព័រទុយហ្គាល់បើកឆាកជាមួយលទ្ធផល៣ពិន្ទុផងដែរ។
និយាយពីប្រធានក្រុម Ronaldo វិញ សម្រាប់ការប្រកួតខាងលើនេះព្យាយាមស៊ុតខ្លាំងណាស់។ ដោយស៊ុតចំគោលដៅ៨ជើង ប៉ុន្តែមិនអាចសម្រេចទីបានទេ ព្រោះអ្នកចាំទីសង្គ្រោះបាល់បានជានិច្ច៕ប្រភព Dailymail