ប្រធានក្លឹប Chelsea លោក Roman Abramovich បានជួយធនាគារនៅទីក្រុងញ៉ូយ៉ក ដើម្បីដាក់ដេញថ្លៃលក់ក្លឹប Chelsea ហើយត្រូវបានគេវាយតម្លៃថាមិនត្រឹម២ពាន់លានផោនឡើយ។
យ៉ាងណាមិញ គេមិនទាន់បានសម្ភាសន៍ផ្ទាល់ទៅលោក Roman Abramovich ឡើយ ចំពោះការចង់លក់ក្លឹបនេះចោលតែម្ដង ឬគ្រាន់តែចង់លក់ភាគហ៊ុនខ្លះ។ ខណៈដែលលោកទិញក្លឹប Chelsea នៅឆ្នាំ២០០៣ក្នុងតម្លៃតែ១៤០លានផោនប៉ុណ្ណោះ ប៉ុន្តែមួយរយៈចុងក្រោយនេះ លោកបានចំណាយប្រាក់រាប់លានដុល្លារ ដើម្បីកសាងតោខៀវឱ្យល្បីឈ្មោះ និងមានប្រជាប្រិយភាពដូចបច្ចុប្បន្ន។
ការដែលសេដ្ឋីរុស្ស៊ីរូបនេះចង់លក់ក្លឹបចោល ដោយសារតែលោកមិនអាចមកមើលការប្រកួតដូចរាល់ដងទៀតឡើយ ក្រោយពីរុស្ស៊ី និងអង់គ្លេសមានបញ្ហានឹងគ្នាកាលពីដើមឆ្នាំ២០១៨នេះ។ VISA របស់លោក Roman ត្រូវបានអង់គ្លេសផ្អាកទាំងស្រង់ ដែលធ្វើឱ្យលោកមិនអាចធ្វើដំណើរចូលប្រទេសនេះបាន៕ប្រភព៖ dailymail