Lingard ​៖ ​Southgate ​ប្រាប់​ខ្ញុំ​ឱ្យ​រក​ក្លឹប​ថ្មី​លេង បើ​នៅ Man Utd ​គ្មាន​ឱកាស​

​Jesse Lingard ​បាន​បង្ហើប​ថា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​Gareth Southgate ​ជា​អ្នក​ផ្ដល់​ដំបូន្មាន​ឱ្យ​ខ្លួន ស្វែង​រក​ក្លឹប​ថ្មី​លេង ​នៅ​ពេល Man Utd ​មិន​ផ្ដល់​ឱកាស​ឱ្យ​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​Lingard ​មិន​មាន​ឱកាស​លេង​ទាល់​តែ​សោះ​នៅ​ក្រុម​បិសាច​ក្រហម ​ប៉ុន្តែ​នៅ​ខែ​មករា​កន្លង​ទៅ ​រូបគេ​ត្រូវ​បាន​ក្រុម West Ham ​ខ្ចី​ជើង​ទៅ​លេង។ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក David Moyes ​នេះហើយ ​ធ្វើ​ឱ្យ​រូបគេ​មាន​ឱកាស​លេង​ទៀងទាត់ ​និង​រក​គ្រាប់​បាល់​បាន​ច្រើន​ផង​ដែរ។ ​រហូត​ដល់​មាន​ឱកាស​ជាប់​ជម្រើស​ជាតិ​អង់គ្លេស​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​ខាង​លើ​បាន​និយាយ​ចំពោះ​ការ​វិល​ត្រលប់​ចូល​ជម្រើស​ជាតិ​អង់គ្លេស​វិញ​នេះ​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ជាប់​ជម្រើស​ជាតិ។ ​គាត់​ (Southgate) បាន​បង្ហាញ​ការ​គាំទ្រ​ជា​ច្រើន​លើ​ខ្ញុំ។ ​គាត់​បាន​ផ្ដល់​ឱកាស​ឱ្យ​ខ្ញុំ​ជាប់​ជម្រើស​ជាតិ ​ដែល​ជា​អ្វី​ខ្ញុំ​មោទកភាព​ខ្លាំង​ណាស់។ ​គាត់​ក៏​ជា​អ្នក​ផ្ដល់​យោបល់​ឱ្យ​ខ្ញុំ​ទៅ​លេង​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​ក្លឹប​ដទៃ​ផង​ដែរ ដើម្បី​បង្ហាញ​សមត្ថភាព។ ​ខ្ញុំ​តែងតែ​ទាក់ទង​និង​សួរ​នាំ​យោបល់​ពី​គាត់​ជា​និច្ច”៕ប្រភព Goal

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT