ខ្សែប្រយុទ្ធ Moussa Dembele របស់ក្រុម Atletico Madrid ដែលកំពុងកម្ដៅសាច់ដុំសុខៗ ស្រាប់តែដួលផ្ងារក្រោយស្ដូក បាត់ស្មារតី ធ្វើឱ្យមិត្តរួមក្រុមភ័យគ្រប់គ្នា។
ក្រុមគ្រូពេទ្យក៏បានទៅជួយសង្គ្រោះភ្លាមៗផងដែរ ដោយចំណាយពេលជាច្រើននាទីទើបរូបគេបានដឹងខ្លួនមកវិញ។ យ៉ាងណាមិញ ក្រោយពីដឹកខ្លួននិងបានសម្រួលស្មារតីពីគ្រូពេទ្យមក អតីតកីឡាករ Lyon រូបនេះអាចដើរចេញពីទីលានបានដោយខ្លួនឯង និងចូលបន្ទប់ពេទ្យដើម្បីពិនិត្យឱ្យដឹងច្បាស់ពីមូលហេតុដែលគេដួលសន្លប់នេះ។
កីឡាករវ័យ២៤ឆ្នាំរូបនេះ ត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញថាមានសម្ពាធឈាមទាប និងអស់កម្លាំងខ្លាំង ដោយមិនមានអ្វីធ្ងន់ធ្ងរនោះទេ។ រូបគេអាចត្រលប់ទៅផ្ទះវិញបាន និងសម្រាកឱ្យបានគ្រប់គ្រាន់តាមការប្រាប់របស់ក្រុមគ្រូពេទ្យ៕ប្រភព Dailymail