ក្រុម Liverpool និង Manchester United អាចចូលទៅលេងនៅទឹកដីអេស្ប៉ាញបានវិញហើយ ក្រោយពីច្បាប់រឹតបណ្ដឹងកូវីដ១៩ ត្រូវបានដកចេញខ្លះៗ។
កន្លងមកក្រុមនៅអង់គ្លេស ដូចជា Chelsea ប៉ះ AT Madrid ជាដើមនោះ មិនអាចទៅលេងនៅទឹកដីអេស្ប៉ាញបានឡើយ។ ដោយសារតែអេស្ប៉ាញរឹតបណ្ដឹងបុគ្គលណាមកពីអង់គ្លេស។ យ៉ាងណាមិញ ច្បាប់កូវីដ១៩ នោះត្រូវបានបន្ថយខ្លះៗ ហើយពេលនេះពួកគេអាចទៅលេងនៅទឹកដីអេស្ប៉ាញបានជាធម្មតាហើយ។
ក្រុមពេលនេះនៅសល់២ក្រុមនៅអង់គ្លេស ដែលត្រូវប៉ះក្រុមអេស្ប៉ាញ។ Liverpool នឹងប៉ះ Real Madrid សម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយ UEFA Champions League ស្របពេល Man Utd ប៉ះ Granada ក្នុងពានរង្វាន់ Europa League វគ្គ៨ក្រុមចុងក្រោយដូចគ្នា៕ប្រភព Dailymail