Kroos ​ចេញ​ពី​ជម្រើស​ជាតិ​អាល្លឺម៉ង់ ​ក្រោយ​មាន​បញ្ហា​របួស​

​ខ្សែ​បម្រើ Toni Kroos ​បាន​ចាកចេញ​ពី​ជំរំ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ហើយ ​ក្រោយ​ពី​លោក​បាន​រង​របួស​សាច់​ដុំ​អំឡុង​ពេល​ហ្វឹកហាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន​ប្រមូល​ផ្ដុំ​ដើម្បី​ហ្វឹកហាត់​ហើយ ​ត្រៀម​ប្រកួត​ជម្រុះ World Cup 2022 ​។ ដោយ​លើក​នេះ ពួកគេ​នឹង​ត្រូវ​លេង​៣​ប្រកួត​ឯ​ណោះ ​ដោយ​ប៉ះ​ជាមួយ​អ៊ីស្លង់ រ៉ូម៉ានី ​និង​ម៉ាសេដូនី​ខាង​ជើង។ ​យ៉ាងណាមិញ ​បើ​តាម​សម្ដី​របស់​លោក Joachim Low ​គ្រូ​បង្វឹក​ក្រុម​អាល្លឺម៉ង់​បាន​អះអាង​ថា​លើក​នេះ ​លោក​នឹង​ត្រូវ​លេង​ដោយ​គ្មាន​វត្តមាន​ខ្សែ​បម្រើ​ឆ្នើម Kroos ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​Kroos ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​បញ្ហា​សាច់​ដុំ ​មិន​អាច​ហ្វឹកហាត់​ជាមួយ​ក្រុម​បាន​ទេ។ ​ដូច្នេះ​រូបគេ​បាន​ចាកចេញ​ពី​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ដើម្បី​ត្រលប់​ទៅ​អេស្ប៉ាញ​វិញ​ហើយ។ សាមី​ខ្លួន​បាន​អះអាង​ដែរ​ថា​វា​ជា​រឿង​មិន​សប្បាយចិត្ត​នោះ​ទេ ​នៅ​ពេល​មិន​អាច​ជួយ​ជម្រើស​ជាតិ​បាន​៕ប្រភព Goal

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT